bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Zechariah 11
Zechariah 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 12 →
1
ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរអោយភ្លើងឆាបឆេះដើមឈើដ៏ធំៗ របស់អ្នកទៅ!
2
ដើមកកោះអើយ ចូរស្រែកអោយអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកអោយអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
3
ចូរស្ដាប់សំរែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ ចូរស្ដាប់សំរែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
4
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំមានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។
5
អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ដោយគិតថា ខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណ ព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
6
យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើអោយមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកំទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់អោយរួចឡើយ»។
7
ពេលនោះ ខ្ញុំក៏ឃ្វាលចៀម ដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។
8
ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
9
ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតអោយវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសអោយវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់អោយវាហែកគ្នាស៊ីទៅ!
10
ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។
11
សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
12
ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់អោយខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*អោយខ្ញុំទុកជាប្រាក់ឈ្នួល។
13
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅអោយជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ទុកសំរាប់ជាងស្មូន។
14
បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំគឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។
15
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងីល្ងើទៀតទៅ!
16
ដ្បិតយើងធ្វើអោយមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួនដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនអោយចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
17
គង្វាលពាលមុខជាត្រូវវេទនាពុំខាន! ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។ សូមអោយដាវកាប់បំបាក់ដៃ និងចាក់ចំភ្នែកស្ដាំរបស់គេ! សូមអោយដៃរបស់គេស្វិតប្រើការលែងបាន ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14