bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Zechariah 3
Zechariah 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 4 →
1
ព្រះអម្ចាស់ បានអោយខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។
2
ទេវតារបស់ ព្រះអម្ចាស់ ពោលទៅកាន់មារសាតាំងថា៖ «សូម ព្រះអម្ចាស់ ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូម ព្រះអម្ចាស់ ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
3
ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវតា។
4
ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយអោយលោកស្លៀកសម្លៀកបំពាក់សំរាប់ពិធីបុណ្យវិញ»។
5
បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់មកពាក់ជូនលោក។ ទេវតារបស់ ព្រះអម្ចាស់ ឈរនៅក្បែរនោះ។
6
ទេវតារបស់ ព្រះអម្ចាស់ ថ្លែងមកកាន់លោកយេសួរថា៖
7
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងអោយអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។
8
ដូច្នេះមហាបូជាចារ្យយេសួរអើយចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នកក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបំរើរបស់យើងមក។
9
យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
10
នៅថ្ងៃនោះអ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក អោយទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14