bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Zechariah 6
Zechariah 6
Khmer Standard Version 1954 = Hammond Version
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
1
ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។
2
រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ
3
រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួន ទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។
4
ខ្ញុំក៏សួរទេវតាដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។
5
ទេវតាតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះអម្ចាស់នៃផែនដីទាំងមូលគង់នៅ»។
6
សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។
7
សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។
8
ព្រះអង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើងនឹងនាំវិញ្ញាណរបស់យើងអោយទៅសណ្ឋិតនៅស្រុកនោះ»។
9
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
10
«ថ្ងៃនេះចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។
11
ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដបំពាក់អោយមហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក។
12
ចូរប្រាប់គាត់ថា ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ លោកនឹងសង់ព្រះវិហាររបស់ ព្រះអម្ចាស់ ។
13
គឺលោកនោះហើយដែលនឹងសង់ព្រះវិហារ របស់ ព្រះអម្ចាស់ ។ លោកនឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។ បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត ហើយលោកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
14
មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ ព្រះអម្ចាស់ ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេនជាកូនរបស់សេផានា។
15
អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ ព្រះអម្ចាស់ ”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់ នៃពិភពទាំងមូល ពិតជាចាត់ខ្ញុំអោយមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះ នឹងសំរេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14