bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Zechariah 5
Zechariah 5
Khmer Standard Version 1954 = Hammond Version
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
1
ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញក្រាំងមួយកំពុងហោះ។
2
ទេវតាសួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។
3
ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។
4
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងអោយបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពានក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើអោយផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
5
ទេវតាដែលសន្ទនាជាមួយខ្ញុំ បានខិតចូលមកជិតខ្ញុំ ប្រាប់ថា៖ «ចូរងើយសម្លឹងមើលទៅវត្ថុដែលកំពុងតែចេញមកនោះ!»។
6
ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវតាឆ្លើយថា៖ «វត្ថុចេញមកនោះ គឺហិបដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្សនៅក្នុងស្រុកទាំងមូល»។
7
ពេលគំរបសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។
8
ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគំរបស្ពាន់បិទពីលើ។
9
ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើងផុតពីដី។
10
ខ្ញុំសួរទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។
11
ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរសំរាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14