bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Corinthians 10
1 Corinthians 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរសរបស់យើងសុទ្ធតែបានដើរក្រោមពពក និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។
2
ពួកអ្នកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយម៉ូសា។
3
បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីរសអុលឡោះ
4
និងបានពិសាទឹកដែលមកពីរសអុលឡោះដូចគ្នាទាំងអស់ ដ្បិតពួកអ្នកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីរសអុលឡោះ ជាថ្មដាដែលរួមដំណើរជាមួយពួកអ្នក ថ្មនេះ គឺអាល់ម៉ាហ្សៀស។
5
ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកអ្នកមិនបានគាប់ចិត្តអុលឡោះទេ។
6
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។
7
សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ» ។
8
យើងមិនត្រូវបណ្ដោយខ្លួន ឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។
9
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
10
សូមកុំរអ៊ូរទាំ ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។
11
ហេតុការណ៍ទាំងនេះកើតមានដល់ពួកអ្នកទុកជាមេរៀន ហើយមានចែងទុកក្នុងគីតាប ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
12
ដូច្នេះ បើអ្នកណានឹកស្មានថា ខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។
13
គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ អុលឡោះស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ៊ីព្លេសល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ទ្រង់នឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
14
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។
15
ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។
16
ពេលយើងលើកពែងនៃពរឡើង ដើម្បីអរគុណអុលឡោះ មានន័យថា យើងចូលរួមជាមួយឈាមរបស់អាល់ម៉ាហ្សៀស រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថា យើងចូលរួមជាមួយរូបកាយរបស់អាល់ម៉ាហ្សៀសដែរ។
17
មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។
18
សូមរិះគិតអំពីជនជាតិអ៊ីស្រអែល ដោយសារសាច់ដែលគេបានជូននោះដែរ។
19
ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារៈសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារៈសំខាន់អ្វីដែរ?
20
ទេ! គ្មានសារៈសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអ៊ីព្លេស គឺមិនមែនជូនអុលឡោះទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអ៊ីព្លេសទាល់តែសោះ។
21
បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។
22
ឬមួយក៏យើងចង់ឲ្យអ៊ីសាជាអម្ចាស់ច្រណែន? តើយើងខ្លាំងពូកែជាងគាត់ឬ?
23
យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចំរើនឡើងបានឡើយ។
24
កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។
25
បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ
26
ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា» ។
27
ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។
28
ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។
29
ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ?
30
ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរគុណអុលឡោះ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរគុណទ្រង់រួចហើយនោះទៅវិញ?
31
ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
32
សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំអះរបស់អុលឡោះជំពប់ចិត្ដឡើយ។
33
រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្ដមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16