bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Corinthians 14
1 Corinthians 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ចូរខំប្រឹងឲ្យមានចិត្ដស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះដែរ ជាពិសេស ការថ្លែងបន្ទូលនៃអុលឡោះ។
2
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះនិយាយទៅកាន់អុលឡោះ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះរសអុលឡោះនាំចិត្ដអ្នកនោះឲ្យថ្លែងពីសេចក្ដីដ៏លាក់កំបាំង។
3
ផ្ទុយទៅវិញ អ្នកណាថ្លែងបន្ទូលនៃអុលឡោះ អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្ដគេ។
4
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងបន្ទូលនៃអុលឡោះវិញ កសាងក្រុមជំអះ។
5
ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងបន្ទូលនៃអុលឡោះ។ អ្នកថ្លែងបន្ទូលនៃអុលឡោះសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំអះទើបសំខាន់។
6
បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលអុលឡោះបានសំដែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់អុលឡោះឲ្យបងប្អូនដឹង ថ្លែងបន្ទូលនៃអុលឡោះ ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។
7
ប្រសិនបើឧបករណ៍តន្ដ្រី ដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន?
8
បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង?។
9
រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!
10
ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។
11
ប៉ុន្ដែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។
12
រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកអំណោយទានសម្រាប់កសាងក្រុមជំអះ។
13
ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យត្រូវទូរអាសុំឲ្យចេះបកប្រែន័យផង។
14
ប្រសិនបើខ្ញុំទូរអាជាភាសាចម្លែក វិញ្ញាណខ្ញុំនៅទូរអាពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។
15
ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងទូរអាដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងទូរអា ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។
16
បើបងប្អូនអរគុណទ្រង់ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ីន» យល់ស្របនឹងពាក្យអរគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!
17
បងប្អូនបានអរគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
18
ខ្ញុំសូមអរគុណអុលឡោះ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត
19
ក៏ប៉ុន្ដែ នៅក្នុងក្រុមជំអះ ខ្ញុំចូលចិត្ដនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
20
បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។
21
អុលឡោះជាអម្ចាស់មានបន្ទូល ដូចមានចែងទុកក្នុងហ៊ូកុំថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល» ។
22
ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសំគាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ជាទីសំគាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។
23
ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំអះទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។
24
ផ្ទុយទៅវិញ បើបងប្អូនថ្លែងបន្ទូលនៃអុលឡោះទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។
25
ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្ដរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំអុលឡោះទាំងប្រកាសថាៈ «អុលឡោះពិតជានៅជាមួយបងប្អូនមែន!» ។
26
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងអុលឡោះ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលអុលឡោះសំដែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំអះ។
27
បើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យពីរ ឬបីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។
28
ប្រសិនបើគ្មានអ្នកបកប្រែទេនោះ បងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចម្លែកអស្ចារ្យក្នុងក្រុមជំអះឡើយ ចូរនិយាយតែក្នុងចិត្ដ និងនិយាយទៅកាន់អុលឡោះបានហើយ។
29
រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។
30
បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីអុលឡោះ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន
31
ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងបន្ទូលនៃអុលឡោះម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។
32
អំណោយទានខាងការថ្លែងបន្ទូលនៃអុលឡោះ ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងបន្ទូល
33
ដ្បិតអុលឡោះមិនគាប់ចិត្តនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺទ្រង់គាប់ចិត្តនឹងសេចក្ដីសុខសាន្ដ។
34
សូមឲ្យស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំអះទាំងប៉ុន្មានរបស់អុលឡោះ។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងហ៊ូកុំស្រាប់។
35
ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ដ្រីៗនិយាយក្នុងក្រុមជំអះ មិនសមរម្យទេ។
36
តើបន្ទូលរបស់អុលឡោះ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលបន្ទូលនៃអុលឡោះ?
37
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងបន្ទូលនៃអុលឡោះ ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីរសអុលឡោះ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់អ៊ីសាជាអម្ចាស់ដែរ
38
ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់ហ៊ូកុំនេះទេ អុលឡោះក៏មិនទទួលស្គាល់អ្នកនោះដែរ។
39
ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងបន្ទូលនៃអុលឡោះ ហើយមិនត្រូវហាមឃាត់គេមិនឲ្យនិយាយភាសាចម្លែកអស្ចារ្យឡើយ
40
ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និងដោយមានសណ្ដាប់ធ្នាប់។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16