bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Corinthians 11
1 Corinthians 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមអាល់ម៉ាហ្សៀសដែរ។
2
ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្ដិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
3
ក៏ប៉ុន្ដែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា អាល់ម៉ាហ្សៀសនាំមុខ បុរសគ្រប់គ្នា បុរសនាំមុខស្ដ្រី ហើយអុលឡោះនាំមុខអាល់ម៉ាហ្សៀស។
4
បុរសណាទូរអាឬថ្លែងបន្ទូលនៃអុលឡោះ ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកអាល់ម៉ាហ្សៀស។
5
ផ្ទុយទៅវិញស្ដ្រីណាទូរអា ឬថ្លែងបន្ទូលនៃអុលឡោះ ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ដ្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។
6
បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំឲ្យស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
7
ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ
8
ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ដ្រីឡើយ គឺស្ដ្រីទេតើដែលកើតចេញពីបុរស
9
ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។
10
ហេតុនេះដោយយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ ស្ដ្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។
11
ក៏ប៉ុន្ដែ ក្នុងការរស់នៅរួមជាមួយអ៊ីសាជាអម្ចាស់ស្ដ្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ដ្រីជាចាំបាច់ដែរ។
12
អុលឡោះបានយកស្ដ្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ដ្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។
13
សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ដ្រីៗទូរអាទៅកាន់អុលឡោះ ដោយមិនទទូរស្បៃសម ឬមិនសម?
14
សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់
15
ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ដ្រី។ តាមពិតអុលឡោះប្រទានឲ្យស្ដ្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
16
ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថាយើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំអះរបស់អុលឡោះក៏មិនដែលមានដែរ។
17
ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើឲ្យបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ
18
ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំអះ នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
19
ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្ដស៊ូទ្រាំយ៉ាងស្មោះមែន។
20
ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់ទេ
21
ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។
22
តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំអះរបស់អុលឡោះ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស?។ តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
23
រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីអ៊ីសាជាអម្ចាស់មកថា នៅយប់ដែលអ៊ីសាជាអម្ចាស់ត្រូវគេចាប់បញ្ជូនទៅឆ្កាង គាត់យកនំបុ័ងមកកាន់
24
គាត់អរគុណអុលឡោះ ហើយកាច់នំបុ័ងនោះ ទាំងនិយាយថា “នេះជារូបកាយខ្ញុំ ដែលត្រូវលះបង់សម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
25
លុះជប់លៀងរួចហើយ គាត់ធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងបាននិយាយថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយឈាមរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
26
រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីអ៊ីសាជាអម្ចាស់ស្លាប់ រហូតដល់គាត់មកវិញ។
27
ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពរូបកាយ និងឈាមរបស់អ៊ីសាជាអម្ចាស់។
28
ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់
29
ដ្បិតអ្នកណាពិសានំបុ័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់រូបកាយរបស់អ៊ីសាជាអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30
ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។
31
ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង អ៊ីសាជាអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។
32
ប៉ុន្ដែ បើអ៊ីសាជាអម្ចាស់វិនិច្ឆ័យទោសយើង មកពីគាត់ចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។
33
ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់ ត្រូវចាំគ្នាផង។
34
ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16