bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Corinthians 3
1 Corinthians 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលរសអុលឡោះនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។
2
ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ
3
មកពីបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ សឲ្យឃើញថា បងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។
4
ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន!
5
តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលអ៊ីសាជាអម្ចាស់ប្រទានឲ្យធ្វើ។
6
ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ អុលឡោះទេតើដែលធ្វើឲ្យដុះ។
7
ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺអុលឡោះដែលធ្វើឲ្យដុះឯណោះទើបសំខាន់។
8
អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
9
ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។
10
ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមគុណដែលអុលឡោះប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ
11
ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺអ៊ីសាអាល់ម៉ាហ្សៀស។
12
ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ
13
នៅថ្ងៃអុលឡោះមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
14
បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។
15
បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្ដែគេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
16
បងប្អូនមិនជ្រាបថាខ្លួនជាម៉ាស្ជិទរបស់អុលឡោះទេឬ! បងប្អូនមិនជ្រាបថារសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូនទេឬ!។
17
ប្រសិនបើនរណាម្នាក់កំទេចម៉ាស្ជិទរបស់អុលឡោះ ទ្រង់នឹងកំទេចអ្នកនោះវិញ ដ្បិតម៉ាស្ជិទរបស់អុលឡោះ ជាម៉ាស្ជិទបរិសុទ្ធ គឺបងប្អូនហ្នឹងហើយជាម៉ាស្ជិទនោះ។
18
សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
19
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់» ។
20
មានចែងទុកទៀតថា «អុលឡោះតាអាឡាជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ» ។
21
ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន
22
ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។
23
រីឯបងប្អូនវិញ បងប្អូនបម្រើអាល់ម៉ាហ្សៀស ហើយអាល់ម៉ាហ្សៀសបម្រើអុលឡោះ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16