bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Corinthians 12
1 Corinthians 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីអំណោយទានរបស់រសអុលឡោះ។
2
បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់អុលឡោះនៅឡើយបងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។
3
ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានរសរបស់អុលឡោះណែនាំ អ្នកនោះពុំអាចពោលថា «អ៊ីសាត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានរសអុលឡោះដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «អ៊ីសាជាអម្ចាស់» បានដែរ។
4
មានអំណោយទានផ្សេងៗពីគ្នា តែមានរសអុលឡោះតែមួយទេ ដែលប្រទានឲ្យ។
5
មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើអម្ចាស់តែមួយដដែល។
6
មានសកម្មភាពផ្សេងៗពីគ្នា តែមានអុលឡោះជាម្ចាស់តែមួយទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។
7
រសអុលឡោះប្រោសប្រទានឲ្យម្នាក់ៗសំដែងអំណោយទាន ដើម្បីជាប្រយោជន៍រួម
8
គឺទ្រង់ប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយរសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។
9
រសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ រសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ
10
ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែងបន្ទូលនៃអុលឡោះ ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ
11
ប៉ុន្ដែ មានរសអុលឡោះតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានអំណោយទានផ្សេងៗពីគ្នា តាមចិត្តរបស់ទ្រង់។
12
អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
13
យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងរសអុលឡោះតែមួយ ដើម្បីផ្សំគ្នាឡើងជារូបកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលរសអុលឡោះតែមួយដែរ។
14
រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។
15
បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។
16
បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។
17
ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?
18
តាមពិត អុលឡោះប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមចិត្តរបស់ទ្រង់។
19
ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?
20
តាមពិត សរីរាង្គមានច្រើន តែរូបកាយមានតែមួយប៉ុណ្ណោះ។
21
ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។
22
ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់
23
ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។
24
រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្ដទុកដាក់ទេ។ អុលឡោះបានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត
25
ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។
26
ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
27
បងប្អូនជារូបកាយរបស់អាល់ម៉ាហ្សៀស ហើយម្នាក់ៗជាសរីរាង្គនៃរូបកាយនេះ តាមចំណែករៀងៗខ្លួន។
28
ក្នុងក្រុមជំអះមុនដំបូងបង្អស់ អុលឡោះបានតែងតាំងឲ្យមានសាវ័ក បន្ទាប់មក ទ្រង់តែងតាំងអ្នកថ្លែងបន្ទូល បន្ទាប់មកទៀត ទ្រង់តែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានអំណោយទានខាងធ្វើការអស្ចារ្យ អំណោយទានខាងប្រោសអ្នកជំងឺឲ្យជា អំណោយទានខាងជួយអ្នកដទៃ អំណោយទានខាងណែនាំអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ។
29
តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងបន្ទូលនៃអុលឡោះឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
30
តើគ្រប់គ្នាសុទ្ធតែទទួលអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?
31
ចូរប៉ងប្រាថ្នាចង់បានអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16