bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezekiel 21
Ezekiel 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 22 →
1
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖
2
«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រអែល!
3
ចូរប្រាប់ទឹកដីអ៊ីស្រអែលថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដកដាវចេញពីស្រោមប្រហារជីវិតប្រជាជនរបស់អ្នក ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។
4
ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។
5
ពេលនោះ មនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជា អុលឡោះតាអាឡា ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។
6
កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។
7
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាអ្នកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។
8
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ៖
9
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: មើលនែ៎ ដាវ! គឺដាវដែលគេសំលៀង និងខាត់យ៉ាងរលោង។
10
គេសំលៀងដាវនេះ សម្រាប់ប្រហារជីវិត គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។ «ឬមួយឲ្យយើងសប្បយចិត្តឬ? ដំបងរាជ្យរបស់កូនប្រុសខ្ញុំ មាក់ងាយដើមឈើទាំងអស់»។
11
គេខាត់ដាវយ៉ាងរលោងដូច្នេះ ដើម្បីប្រុងប្រៀបប្រហារ។ ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង សម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់
12
កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ! ដ្បិតគេដកដាវនោះ សម្រាប់ប្រហារប្រជាជនរបស់យើង និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល។ ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង ដូច្នេះ ចូរគក់ទ្រូងទៅ!
13
ប្រជាជនរបស់យើង ត្រូវរងទុក្ខវេទនាជាពុំខាន ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ នោះតើនៅសល់អ្វីទៀត? - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។
14
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និងដេញតាមពីក្រោយប្រជាជនរបស់យើង
15
ធ្វើឲ្យពួកគេបាក់ទឹកចិត្ត ហើយដួលស្លាប់បន្តបន្ទាប់គ្នា។ យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ ដើម្បីសម្លាប់ពួកគេ។ ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាលពួកគេ។
16
ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង! ចូរវាត់ទៅខាងស្ដាំ វាត់ទៅខាងឆ្វេង! តម្រង់ទៅគ្រប់ទិសទី!
17
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជា អុលឡោះតាអាឡា »។
18
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ ដូចតទៅ៖
19
«កូនមនុស្សអើយ ចូរគូរផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន ផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសំគាល់នៅមាត់ផ្លូវ ដែលនាំទៅកាន់ទីក្រុងនីមួយៗ។
20
ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។
21
ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញសួររូបចម្លាក់ និងពិនិត្យមើលថ្លើមដើម្បីផ្សង។
22
ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្រ្ដាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
23
ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំលឹកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។
24
ហេតុនេះហើយបានជា អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នាមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវមិនខាន។
25
ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។
26
អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលថា៖ «គេនឹងយកឆ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។
27
ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ យើងនឹងស្តារក្រុងនេះឡើងវិញដែរ ប៉ុន្តែ មិនមែនមុនការមកដល់របស់ម្នាក់ ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។
28
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលស្ដីអំពីជនជាតិអាំម៉ូន ដែលបានប្រមាថជនជាតិអ៊ីស្រអែល ដូចតទៅ: “ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាល និងផ្ដាច់ជីវិត។
29
ពេលអ្នកអះអាងលើនិមិត្តហេតុបោកប្រាស់ និងការទស្សន៍ទាយបោកបញ្ឆោត គេនឹងត្រៀមដាវកាត់កអ្នកដែលជាមនុស្សទុច្ចរិត និងជាមនុស្សអាក្រក់ ព្រោះថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!។
30
ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក។
31
យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។
32
អ្នកនឹងវិនាសនៅក្នុងភ្លើង ឈាមរបស់អ្នកនឹងដក់នៅក្នុងស្រុក ហើយក៏គ្មាននរណានឹកដល់អ្នកទៀតដែរ”។ នេះជាពាក្យរបស់យើង ដែលជា អុលឡោះតាអាឡា »។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48