bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezekiel 24
Ezekiel 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 25 →
1
នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ៖
2
«កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។
3
ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលដូចតទៅ: ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង រួចចាក់ទឹកទៅក្នុងថ្លាងនោះ។
4
បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។
5
ចូរយកសាច់ចៀមដ៏ល្អៗមក ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។ ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយ សូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។
6
អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងដែលប្រឡាក់ទៅដោយឈាម មុខជាត្រូវវេទនាពុំខាន! ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម ហើយស្នឹមនេះដុសមិនជ្រះទេ។ ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នា គ្មានដុំណាមួយនៅសល់ឡើយ។
7
នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។
8
ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។
9
អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងដែលប្រឡាក់ទៅដោយឈាម មុខជាត្រូវវេទនាពុំខាន! ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។
10
ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា! ចូរបង្កាត់ភ្លើង! ចូរចំអិនសាច់! ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ!
11
បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង ទុកឲ្យក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។
12
ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជម្រះស្នឹមបាន!
13
យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
14
យើងជា អុលឡោះតាអាឡា យើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។
15
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ៖
16
«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។
17
ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
18
នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមបន្ទូលដែល អុលឡោះតាអាឡា បានបង្គាប់មកខ្ញុំ។
19
ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។
20
ខ្ញុំឆ្លើយទៅគេវិញថា៖ « អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ:
21
“ចូរប្រាប់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។
22
ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។
23
អ្នករាល់គ្នានឹងជួតក្បាលពាក់ស្បែកជើងធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែ អ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។
24
អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា ជាម្ចាស់មែន”។
25
កូនមនុស្សអើយ យើងនឹងដកទីសក្ការៈដែលជាកម្លាំង អំណរ ភាពរុងរឿង និងជាទីគាប់ចិត្ត ជាទីស្រឡាញ់របស់ពួកគេ យើងក៏នឹងដកកូនប្រុសកូនស្រីចេញពីពួកគេដែរ
26
នៅថ្ងៃនោះ មានមនុស្សរត់នាំដំណឹងមកប្រាប់អ្នក
27
នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជា អុលឡោះតាអាឡា មែន»។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48