bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezekiel 43
Ezekiel 43
Khmer 2014 (អាល់គីតាប)
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 44 →
1
បន្ទាប់មក គាត់នាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។
2
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
3
និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលទ្រង់មកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
4
សិរីរុងរឿងរបស់ អុលឡោះតាអាឡា អណ្ដែតចូលមកក្នុងដំណាក់តាមទ្វារខាងកើត។
5
រសរបស់អុលឡោះក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញដំណាក់។
6
ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮសំឡេងចេញពីដំណាក់មកកាន់ខ្ញុំថា៖
7
«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រអែលរហូតតទៅ។ ពូជពង្សអ៊ីស្រអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។
8
ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។
9
ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
10
ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីម៉ាស្ជិទនេះប្រាប់កូនចៅអ៊ីស្រអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ម៉ាស្ជិទ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។
11
ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ម៉ាស្ជិទ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។
12
រីឯហ៊ូកុំដ៏សំខាន់របស់ដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាកន្លែងសក្ការៈ»។
13
ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។
14
ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។
15
នៅផ្នែកខាងលើជាកន្លែងដុតគូរបាន មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។
16
កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។
17
រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18
អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើគូរបាន និងពិធីច្រួចឈាម។
19
ចូរប្រគល់គោបាមួយឲ្យពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើគូរបានរំដោះបាប -នេះជាបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់ ។
20
ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
21
បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើគូរបាន ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃម៉ាស្ជិទ។
22
នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកជូនជាជំនូនរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានជូនគោបា ដើម្បីដកបាបដែរ។
23
កាលអ្នកធ្វើពិធីគូរបានរំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ
24
យកមកជូន អុលឡោះតាអាឡា ពួកអ៊ីមុាំត្រូវបាចអំបិលលើសត្វទាំងពីរ ហើយធ្វើជាគូរបានដុតជូន អុលឡោះតាអាឡា ។
25
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកជូនរៀងរាល់ថ្ងៃ ជាជំនូនរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
26
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ និងសក្ការៈ។
27
លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកអ៊ីមុាំត្រូវធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះ ទើបយើងពេញចិត្តនឹងអ្នករាល់គ្នា» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់ ។
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 44 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48