bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezekiel 44
Ezekiel 44
Khmer 2014 (អាល់គីតាប)
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 45 →
1
បន្ទាប់មក គាត់នាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទីសក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។
2
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជា អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត!
3
ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រង គេអាចអង្គុយបរិភោគពិធីជប់លៀងនៅចំពោះយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។
4
បន្ទាប់មក គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ អុលឡោះតាអាឡា នៅពាសពេញក្នុងម៉ាស្ជិទរបស់ទ្រង់ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។
5
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីហ៊ូកុំ និងក្បួនតម្រាទាំងប៉ុន្មាន ដែលត្រូវអនុវត្តនៅក្នុងម៉ាស្ជិទនេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងម៉ាស្ជិទ និងទ្វារទាំងប៉ុន្មានរបស់ទីសក្ការៈ។
6
បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រអែល ជាអ្នកបះបោរថា អុលឡោះតាអាឡាជាម្ចាស់ មានបន្ទូលដូចតទៅ: កូនចៅអ៊ីស្រអែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមច្រើនពេកហើយ!
7
ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកជូនយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យម៉ាស្ជិទរបស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
8
អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។
9
អុលឡោះតាអាឡាជាម្ចាស់ មានបន្ទូលទៀតថា៖ «មិនត្រូវឲ្យជនបរទេស ដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទីសក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែលក៏ដោយ។
10
ក្នុងគ្រាដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែងក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះ ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។
11
ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងម៉ាស្ជិទ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវធ្វើជាគូរបានដុត និងគូរបានផ្សេងៗ។
12
ដោយពួកគេបានជួយជ្រោមជ្រែងប្រជាជន ក្នុងការគោរពបម្រើព្រះក្លែងក្លាយ និងនាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន - នេះជាបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់ ។
13
ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាអ៊ីមុាំបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។
14
យើងនឹងឲ្យពួកគេមើលថែទាំ និងបំពេញកិច្ចការបន្ទាប់បន្សំទាំងប៉ុន្មាននៅក្នុងម៉ាស្ជិទ។
15
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។
16
អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។
17
ពេលចូលមកដល់ខ្លោងទ្វារនៃទីលានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក។ ពេលពួកគេបំពេញមុខងារនៅខ្លោងទ្វារនៃទីលានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ធ្វើពីរោមចៀមទេ។
18
ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។
19
ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។
20
មិនត្រូវឲ្យអ៊ីមុាំទាំងនោះកោរសក់ ឬក៏ទុកឲ្យសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។
21
ពេលចូលទៅទីលានខាងក្នុង អ៊ីមុាំមិនត្រូវសេពសុរាឡើយ។
22
អ៊ីមុាំមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រអែល ឬស្ត្រីមេម៉ាយពីអ៊ីមុាំម្នាក់ទៀត។
23
អ៊ីមុាំទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
24
ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមហ៊ូកុំរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមហ៊ូកុំ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃដ៏វិសុទ្ធ។
25
អ៊ីមុាំមិនត្រូវចូលទៅជិតសាកសព ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មងឡើយ លើកលែងតែសពឪពុកម្ដាយ កូនប្រុសកូនស្រី បងប្អូនប្រុស និងបងប្អូនស្រីដែលពុំទាន់រៀបការ។
26
ក្នុងករណីនេះ ក្រោយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធរួចហើយ គេត្រូវនៅរង់ចាំប្រាំពីរថ្ងៃ មុននឹងបំពេញមុខងារសាជាថ្មី។
27
នៅថ្ងៃគេចូលទៅទីលានខាងក្នុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈឡើងវិញ គេត្រូវធ្វើគូរបានរំដោះបាប - នេះជាបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់ ។
28
ចំណែកឯកេរមត៌កដែលពួកអ៊ីមុាំត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រអែលជាមត៌កឲ្យពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។
29
ពួកគេបរិភោគសាច់ ដែលជាជំនូន និងគូរបានរំដោះបាប ឬគូរបានសុំលើកលែងទោសដែលប្រជាជនយើងយកមកជូន។ អ្វីៗដែលជនជាតិអ៊ីស្រអែលទុកសម្រាប់យើង ពួកអ៊ីមុាំអាចយកបាន។
30
ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកអ៊ីមុាំ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកអ៊ីមុាំ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។
31
អ៊ីមុាំមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។
← Chapter 43
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 45 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48