bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezekiel 40
Ezekiel 40
Khmer 2014 (អាល់គីតាប)
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 41 →
1
នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ អុលឡោះតាអាឡា បានដាក់ដៃលើខ្ញុំ ហើយលើកខ្ញុំទៅ។
2
ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីអុលឡោះ គឺទ្រង់នាំខ្ញុំទៅស្រុកអ៊ីស្រអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។
3
ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។
4
បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ ដ្បិតអុលឡោះតាអាឡានាំអ្នកមកទីនេះ ដើម្បីឲ្យអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រអែល»។
5
ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។
6
បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ គាត់វាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។
7
បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកំរាស់មួយឈើរង្វាស់ដែរ។
8
គាត់វាស់បន្ទប់ល្វែង ដែលនៅជាប់នឹងខ្លោងទ្វារខាងក្នុងឃើញមានទទឹងមួយឈើរង្វាស់។
9
រីឯបណ្ដោយបន្ទប់ល្វែងនោះ គាត់វាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។
10
ចំនួនបន្ទប់តូចៗនៅខ្លោងទ្វារខាងកើតមានម្ខាងបី និងមានទំហំដូចៗគ្នា រីឯសសរដែលនៅសងខាងក៏មានទំហំដូចគ្នាដែរ។
11
គាត់វាស់ទទឹងខ្លោងទ្វារ ឃើញមានប្រវែងដប់ហត្ថ ហើយបណ្ដោយមានដប់បីហត្ថ។
12
នៅពីមុខបន្ទប់តូចៗមានប្រឡោះមួយ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ។ រីឯជ្រុងនីមួយៗរបស់បន្ទប់តូចៗមានប្រវែងប្រាំមួយហត្ថ។
13
គាត់វាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។
14
គាត់វាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។
15
ពីខ្លោងទ្វារចូលរហូតដល់បន្ទប់លែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។
16
នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
17
គាត់បាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
18
កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។
19
គាត់វាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
20
គាត់វាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។
21
ខ្លោងទ្វារនោះមានបន្ទប់តូចៗម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
22
រីឯបង្អួច បន្ទប់ល្វែង និងក្បាច់ដើមចាក មានទំហំដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើតដែរ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។
23
នៅទីលានខាងក្នុងមានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
24
បន្ទាប់មក គាត់នាំខ្ញុំទៅទិសខាងត្បូង ដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង គាត់វាស់ជញ្ជាំង និងបន្ទប់ល្វែង ឃើញមានទំហំដូចគ្នា។
25
នៅជុំវិញខ្លោងទ្វារនេះ ព្រមទាំងបន្ទប់ល្វែង មានបង្អួច ដូចបង្អួចឯទៀតៗ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
26
ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។
27
ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
28
បន្ទាប់មក គាត់នាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ គាត់វាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
29
បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
30
ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។
31
បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
32
គាត់បាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ គាត់វាស់ខ្លោងទ្វារមានទំហំដូចគ្នា។
33
បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
34
បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
35
គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា
36
រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
37
ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
38
នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងគូរបានដុត។
39
ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ កសត្វនៅលើតុទាំងនោះ សម្រាប់ធ្វើជាគូរបានដុតគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស។
40
ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។
41
នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ ក សត្វពីលើ។
42
មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើគូរបាន។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ ក សត្វធ្វើគូរបានដុត និងធ្វើគូរបានផ្សេងៗទៀតនៅលើតុនោះ។
43
នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើគូរបាន គេដាក់នៅលើតុ។
44
នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចំរៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។
45
គាត់ពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារក្នុងដំណាក់របស់អុលឡោះ។
46
រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើ អុលឡោះតាអាឡា »។
47
គាត់វាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។
48
គាត់នាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់។ គាត់វាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។
49
បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 41 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48