bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezra 1
Ezra 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡា បានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែងតាមរយៈណាពីយេរេមា មានសេចក្ដីដូចតទៅ៖
2
«ស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស មានប្រសាសន៍ដូចតទៅ: អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ទ្រង់បញ្ជាឲ្យយើងសង់ដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ជូនទ្រង់។
3
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ សូមឲ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺជាម្ចាស់ដែលនៅក្រុងយេរូសាឡឹម។ សូមឲ្យម្ចាស់របស់គេនៅជាមួយគេ។
4
ជនជាតិអ៊ីស្រអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្តល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងជូនជំនូនស្ម័គ្រចិត្ត សម្រាប់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹមផង»។
5
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ក្រុមអ៊ីមុាំ ក្រុមលេវី គឺអស់អ្នកដែលអុលឡោះជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ដំណាក់របស់ អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
6
អ្នកជិតខាងរបស់ពួកគេយករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានជំនូនស្ម័គ្រចិត្តថែមទៀតផង។
7
គ្រឿងបរិក្ខារផ្សេងៗនៃដំណាក់របស់ អុលឡោះតាអាឡា ដែលស្តេចនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ស្តេចស៊ីរូសប្រគល់មកវិញ។
8
ស្តេចស៊ីរូសបញ្ជាឲ្យលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។
9
គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន
10
ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។
11
សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រអែល ដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូន វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10