bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezra 7
Ezra 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ក្រោយមក ក្នុងរជ្ជកាលស្តេចអើថាស៊ើកសេសជាស្តេចស្រុកពែរ្ស មានអ៊ីមុាំមួយនាក់ ឈ្មោះអែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា
2
ជាកូនរបស់លោកសាលូម ជាកូនរបស់លោកសាដុក ជាកូនរបស់លោកអហ៊ីទូប
3
ជាកូនរបស់លោកអម៉ារា ជាកូនរបស់លោកអសារា ជាកូនរបស់លោកមេរ៉ាយ៉ូត
4
ជាកូនរបស់លោកសេរ៉ាហ៊ា ជាកូនរបស់លោកអ៊ូស៊ី ជាកូនរបស់លោកប៊ូកគី
5
ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មូស្ទីហារូន។
6
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន គាត់ជាបណ្ឌិតខាងហ៊ូកុំ ហើយស្គាល់ហ៊ូកុំរបស់ណាពីម៉ូសាយ៉ាងជ្រៅជ្រះ គឺហ៊ូកុំដែល អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រទានឲ្យ។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ បានជួយគាត់ ហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់គាត់។
7
នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស ប្រជាជនអ៊ីស្រអែលមួយចំនួនព្រមទាំងក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមចំរៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបម្រើម៉ាស្ជិទ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
8
នៅគ្រានោះ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស។
9
គាត់កំណត់ពេលចេញដំណើរពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់គាត់បានផ្តល់ជួយគាត់។
10
លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមហ៊ូកុំរបស់ អុលឡោះតាអាឡា យ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនហ៊ូកុំ និងវិន័យដល់ជនជាតិអ៊ីស្រអែលទៀតផង។
11
ស្តេចអើថាស៊ើកសេសប្រគល់សារមួយជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ គាត់មាននាទីចម្លងបទបញ្ជា និងបន្ទូលរបស់អុលឡោះនិងហ៊ូកុំដែល អុលឡោះតាអាឡា ប្រទានមកអ៊ីស្រអែល។ សារនោះមានសេចក្ដីដូចតទៅ៖
12
«យើង អើថាស៊ើកសេស ជាស្តេចលើស្តេចទាំងអស់ ផ្ញើជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់ម្ចាស់នៃសូរ៉កា
13
យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមអ៊ីមុាំ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតឲ្យគេចាកចេញទៅជាមួយអ្នក។
14
យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់អ្នកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក គឺគីតាបដែលអ្នកកាន់នេះ។
15
យើងក៏ចាត់អ្នកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ សម្រេចជូនចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលនៅក្រុងយេរូសាឡឹម។
16
អ្នកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលអ្នករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងជំនូនដែលប្រជាជន និងអ៊ីមុាំស្ម័គ្រចិត្តជូន សម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។
17
អ្នកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងជំនូនម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ អ្នកត្រូវជូនជំនូនទាំងនោះ នៅលើអាសនៈរបស់ដំណាក់នៃអុលឡោះជាម្ចាស់របស់ពួកអ្នក នៅក្រុងយេរូសាឡឹម។
18
ប្រសិនបើមានមាសប្រាក់នៅសល់ អ្នក និងបងប្អូនរបស់អ្នក អាចយកទៅប្រើការតាមតែអ្នកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមបំណងនៃអុលឡោះជាម្ចាស់របស់អ្នក។
19
ចំពោះគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងដំណាក់នៃអុលឡោះជាម្ចាស់របស់អ្នក ដែលគេបានប្រគល់ដល់អ្នកនោះ ចូរយកទៅដាក់ក្នុងម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម។
20
ប្រសិនបើអ្នកត្រូវការចំណាយអ្វីផ្សេងទៀត សម្រាប់ម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់អ្នក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។
21
យើង ស្តេចអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់អុលឡោះជាម្ចាស់នៃសូរ៉កា សុំអ្វី ត្រូវប្រគល់ជូនគាត់កុំបីអាក់ខានឡើយ។
22
ពួកគេនឹងប្រគល់ជូនអ្នករហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។
23
អ្វីៗដែលអុលឡោះជាម្ចាស់នៃសូរ៉កាបង្គាប់ ស្តីអំពីដំណាក់របស់ទ្រង់ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំឲ្យទ្រង់ខឹងទាស់នឹងនគរ ឬរាជវង្សរបស់យើង។
24
មួយវិញទៀត យើងសុំប្រាប់អស់លោកឲ្យដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ពីក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមអ្នកចំរៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបម្រើម៉ាស្ជិទ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងដំណាក់របស់អុលឡោះឡើយ។
25
ចំពោះលោកអែសរ៉ាវិញ យោងតាមគីតាបដែលបង្ហាញអំពីប្រាជ្ញាញាណនៃអុលឡោះជាម្ចាស់របស់គាត់ គឺគីតាបដែលគាត់កាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្តីឲ្យប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់ហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នកហើយ។ អ្នកក៏ត្រូវតែបង្ហាត់បង្រៀនអស់លោកដែលមិនស្គាល់ហ៊ូកុំដែរ។
26
អ្នកណាមិនគោរពតាមហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក ហើយមិនគោរពតាមច្បាប់របស់ស្តេចឲ្យបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។
27
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃ អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
28
អុលឡោះតាអាឡាសំដែងចិត្តមេត្តាករុណាដល់ខ្ញុំ នៅចំពោះមុខស្តេច ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេចទៀតផង។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានផ្តល់អំណាចឲ្យខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→