bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezra 9
Ezra 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 10 →
1
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រអែល ក្រុមអ៊ីមុាំ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
2
ពួកគេ និងកូនប្រុសរបស់គេ បានយកកូនស្រីរបស់ជនជាតិទាំងនោះមកធ្វើជាប្រពន្ធ ជាហេតុធ្វើឲ្យជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។
3
ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។
4
អស់អ្នកដែលខ្លាចអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលជូនជំនូនល្ងាច។
5
លុះដល់ពេលជូនជំនូនល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរក អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ
6
ដោយទូរអាអង្វរថា៖ «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំអាម៉ាស់មុខខ្លាំងណាស់! ម្ចាស់នៃខ្ញុំអើយ ខ្ញុំខ្មាសមិនហ៊ានសម្លឹងទៅរកទ្រង់ទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។
7
តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំ មានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាទ្រង់ប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងអ៊ីមុាំរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។
8
ក៏ប៉ុន្តែ មិនយូរប៉ុន្មាន អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ បានសំដែងចិត្តប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឲ្យប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ទ្រង់។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ម្ចាស់នៃយើងខ្ញុំប្រោសឲ្យយើងខ្ញុំបានភ្លឺភ្នែក និងឲ្យយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។
9
យើងខ្ញុំជាទាសករមែន ប៉ុន្តែ អុលឡោះជាម្ចាស់នៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ទ្រង់សំដែងចិត្តសប្បុរសដល់យើងខ្ញុំ នៅចំពោះមុខស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺទ្រង់ប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ដំណាក់របស់ទ្រង់ឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
10
ឥឡូវនេះ ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ទ្រង់ទេ
11
គឺបទបញ្ជាដែលទ្រង់ប្រទានដល់យើងខ្ញុំ តាមរយៈណាពី ជាអ្នកបម្រើរបស់ទ្រង់។ ទ្រង់មានបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។
12
ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវឲ្យកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចំរុងចំរើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក ឲ្យកូនចៅរបស់អ្នករហូតតរៀងទៅ”។
13
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ទ្រង់ពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺទ្រង់បានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។
14
យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ទ្រង់ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ទ្រង់មុខជាខឹងទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេសសល់ឡើយ។
15
ឱ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់ជាម្ចាស់ដ៏សុចរិត ហេតុនេះហើយបានជាទ្រង់ទុកឲ្យយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះទ្រង់ ទាំងមានបាប។ ធម្មតា អ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះទ្រង់បានឡើយ»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10