bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezra 3
Ezra 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
2
លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនគាត់មកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់គាត់ នាំគ្នាសង់អាសនៈរបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល ដើម្បីធ្វើគូរបានដុត ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកជំនិតរបស់អុលឡោះ។
3
ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយធ្វើគូរបានដុតជូន អុលឡោះតាអាឡា នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។
4
បន្ទាប់មក ជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យជំរំ ដូចមានចែងទុកក្នុងគីតាប ហើយពួកធ្វើគូរបានដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគីតាបហ៊ូកុំ។
5
ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូន អុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូន អុលឡោះតាអាឡា ។
6
ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមធ្វើគូរបានដុតជូន អុលឡោះតាអាឡា ទោះបីគ្រឹះនៃម៉ាស្ជិទរបស់ អុលឡោះតាអាឡា ពុំទាន់បានចាក់នៅឡើយក៏ដោយ។
7
ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ស្តេចស៊ីរូស ជាស្ដេចស្រុកពែរ្ស។
8
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងអ៊ីមុាំឯទៀតៗជាបងប្អូនរបស់គាត់ ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ដំណាក់របស់ អុលឡោះតាអាឡា ។
9
លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ដំណាក់របស់អុលឡោះ។
10
នៅពេលពួកជាងចាក់គ្រឹះម៉ាស្ជិទរបស់ អុលឡោះតាអាឡា គេសុំឲ្យអ៊ីមុាំដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើង អុលឡោះតាអាឡា ដូចទត ជាស្ដេចស្រុកអ៊ីស្រអែល បានបង្គាប់ទុក។
11
ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរគុណ អុលឡោះតាអាឡា ថា៖ « អុលឡោះតាអាឡា មានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះជនជាតិអ៊ីស្រអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។ ប្រជាជនទាំងមូលក៏ស្រែកសរសើរតម្កើង អុលឡោះតាអាឡា យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះដំណាក់របស់ អុលឡោះតាអាឡា ។
12
មានអ៊ីមុាំជាច្រើន ព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញដំណាក់របស់អុលឡោះពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។
13
ហេតុនេះហើយបានជាប្រជាជនពុំអាចដឹងថា សំឡេងណាជាសំឡេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ហើយសំឡេងណាជាសំឡេងយំសោកឡើយ ព្រោះប្រជាជនទាំងអស់ស្រែកយ៉ាងរំពង លាន់ឮទៅឆ្ងាយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10