bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Ezra 8
Ezra 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
«នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលស្តេចអើថាស៊ើកសេស:
2
ក្នុងអំបូរភីនេហាសមានលោកគើសុន។ ក្នុងអំបូរអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងអំបូរទតមានលោកហាធូស។
3
ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការីយ៉ា ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។
4
ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០ នាក់នៅជាមួយលោក។
5
ក្នុងអំបូរសាទូមានលោកសេកានា ជាកូនរបស់លោកយ៉ាហាសៀល ហើយមានមនុស្សប្រុស ៣០០ នាក់ នៅជាមួយលោក។
6
ក្នុងអំបូរអេឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុស ៥០ នាក់នៅជាមួយលោក។
7
ក្នុងអំបូរអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលា ហើយមានមនុស្សប្រុស ៧០នាក់នៅជាមួយលោក។
8
ក្នុងអំបូរសេផាធាមានលោកសេបាឌា ជាកូនរបស់លោកមីកែល ហើយមានមនុស្សប្រុស ៨០ នាក់នៅជាមួយលោក។
9
ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់នៅជាមួយលោក។
10
ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០ នាក់នៅជាមួយលោក។
11
ក្នុងអំបូរបេបៃមានលោកសាការីយ៉ា ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។
12
ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០ នាក់នៅជាមួយលោក។
13
ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់នៅជាមួយ។
14
ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០ នាក់នៅជាមួយលោក»។
15
«ខ្ញុំបានប្រមូលបណ្ដាជនទាំងនោះ នៅជិតព្រែកដែលហូរឆ្ពោះទៅស្រុកអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះអស់រយៈពេលបីថ្ងៃ។ ខ្ញុំសង្កេតឃើញថា មានតែប្រជាជន និងក្រុមអ៊ីមុាំ គឺពុំឃើញមានក្រុមលេវីទេ។
16
ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការីយ៉ា និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
17
ខ្ញុំបានបង្គាប់លោកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោក ជាក្រុមអ្នកបម្រើម៉ាស្ជិទដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារក្នុងដំណាក់នៃអុលឡោះជាម្ចាស់របស់យើង។
18
ដោយអុលឡោះដ៏សប្បុរសបានផ្តល់អំណាចឲ្យយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
19
បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។
20
បន្ទាប់មកទៀត មានក្រុមបម្រើម៉ាស្ជិទចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលស្តេចទត និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។
21
នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះអុលឡោះជាម្ចាស់នៃយើង សូមទ្រង់ប្រោសប្រទានឲ្យយើង និងកូនចៅរបស់យើង ធ្វើដំណើរប្រកបដោយសុខសាន្ត ហើយឲ្យទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
22
ខ្ញុំនឹកខ្មាសមិនហ៊ានសូមស្តេចប្រទានកងទ័ពសេះ សម្រាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានសូមស្តេចថា អុលឡោះជាម្ចាស់នៃយើងសំដែងអំណាច និងចិត្តសប្បុរសការពារអស់អ្នកដែលស្វែងរកទ្រង់ តែទ្រង់ខឹងដាក់ទោសអស់អ្នកដែលបោះបង់ចោលទ្រង់។
23
ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកអុលឡោះជាម្ចាស់នៃយើង ហើយទ្រង់ស្តាប់ពួកយើង។
24
បន្ទាប់មក ខ្ញុំញែកអ៊ីមុាំដប់ពីរនាក់ពីចំណោមមេដឹកនាំរបស់ក្រុមអ៊ីមុាំ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកគាត់ដប់នាក់ទៀត។
25
ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីរបស់ស្តេច ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រអែល នៅក្នុងស្រុកបានជូនសម្រាប់ដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។
26
ខ្ញុំបានប្រគល់ប្រាក់ជូនអ្នកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
27
ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។
28
បន្ទាប់មក ខ្ញុំពោលទៅកាន់អ៊ីមុាំទាំងនោះថា: “អស់លោកបានញែកខ្លួនឲ្យបរិសុទ្ធជូន អុលឡោះតាអាឡា រីឯវត្ថុទាំងនេះក៏បរិសុទ្ធដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាជំនូនស្ម័គ្រចិត្ត ដែលគេជូនចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសនៃអស់លោក។
29
សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះ អស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមអ៊ីមុាំ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល នៅក្នុងបន្ទប់នៃដំណាក់របស់ អុលឡោះតាអាឡា ”។
30
ក្រុមអ៊ីមុាំ និងក្រុមលេវី ទទួលយកមាស ប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងដំណាក់នៃអុលឡោះជាម្ចាស់របស់យើង»។
31
«នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវ អុលឡោះជាម្ចាស់នៃយើងបានគ្រប់គ្រងការពារយើង មិនឲ្យមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។
32
ពេលទៅដល់ក្រុងយេរូសាឡឹម យើងនាំគ្នាសម្រាកចំនួនបីថ្ងៃ។
33
នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង រួចប្រគល់ជូនអ៊ីមុាំម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយគាត់ មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
34
គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
35
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាធ្វើគូរបានដុតជូនអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺគោ១២ក្បាល សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាជំនូនរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាគូរបានដុតជូន អុលឡោះតាអាឡា ។
36
បន្ទាប់មក គេបានប្រគល់រាជក្រឹត្យជូនអស់លោកឧបរាជ និងទេសាភិបាល តំបន់ប៉ែកខាងលិចទន្លេអឺប្រាត។ អស់លោកទាំងនោះបានជួយគាំទ្រជនជាតិអ៊ីស្រអែល និងដំណាក់របស់អុលឡោះ»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→