bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Romans 10
Romans 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែឲ្យសាសន៍អ៊ីស្រអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏អង្វរអុលឡោះឲ្យពួកគេដែរ។
2
ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបម្រើអុលឡោះខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។
3
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
4
ហ៊ូកុំនាំមនុស្សឆ្ពោះទៅកាន់អាល់ម៉ាហ្សៀស ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
5
ម៉ូសាបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីហ៊ូកុំថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែលមានចែងទុកក្នុងហ៊ូកុំ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។
6
ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅសូរ៉កា?» គឺថា ដើម្បីនឹងនាំអាល់ម៉ាហ្សៀសចុះមក
7
«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំអាល់ម៉ាហ្សៀសឡើងពីចំណោមមនុស្សស្លាប់មក
8
តែក្នុងគីតាបមានចែងដូចម្ដេច? គឺមានចែងថា «បន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្ដអ្នក» ។ បន្ទូលនេះជាបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។
9
ប្រសិនបើមាត់អ្នកប្រកាសថា អ៊ីសាពិតជាអម្ចាស់ ហើយបើចិត្ដអ្នកជឿថា អុលឡោះពិតជាបានប្រោសអ៊ីសាឲ្យបានរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
10
ដ្បិតបើចិត្ដយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
11
ដូចមានថ្លែងទុកក្នុងគីតាបថា «អ្នកណាពឹងផ្អែកលើគាត់ អ្នកនោះមុខជាមិនខកចិត្ដឡើយ» ។
12
ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានម្ចាស់តែមួយដែលមានចិត្តទូលាយ ដល់អស់អ្នកអង្វររកទ្រង់
13
ដ្បិត «អ្នកណាអង្វររកនាមអុលឡោះតាអាឡាអ្នកនោះនឹងទទួលការសង្គ្រោះ» ។
14
ក៏ប៉ុន្ដែ ឲ្យគេអង្វររកអុលឡោះដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើទ្រង់ដូចម្ដេចកើត បើគេមិនដែលឮអំពីទ្រង់? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?
15
ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!» ។
16
ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចណាពីអេសាយបានថ្លែងទុកមកថាៈ «ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?» ។
17
ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីបន្ទូលនៃអុលឡោះអំពីអាល់ម៉ាហ្សៀស។
18
ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក» ។
19
ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រអែលមិនបានយល់ទេឬ?។ ម៉ូសាបានថ្លែងមុនគេថាៈ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន ដ៏ពិតប្រាកដ យើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ» ។
20
រីឯណាពីអេសាយ គាត់ហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់» ។
21
ចំពោះជនជាតិអ៊ីស្រអែលវិញ គាត់បានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់» ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16