bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Romans 6
Romans 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀត ដើម្បីឲ្យក្តីមេត្តាករុណារបស់អុលឡោះរឹតតែចំរើនឡើង?
2
ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
3
តើបងប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានោះ គឺយើងបានជ្រមុជ រួមជាមួយអ៊ីសាដែលស្លាប់។
4
ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយអ៊ីសា យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយគាត់ដែរ។ ដូច្នេះ អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់អុលឡោះជាបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។
5
ប្រសិនបើយើងបានរួមស្លាប់ជាមួយអ៊ីសាដែលស្លាប់ យើងក៏នឹងបានរួមជាមួយអ៊ីសាដែលមានជីវិតរស់ឡើងវិញដែរ។
6
យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយអ៊ីសារួចហើយ ដើម្បីឲ្យខ្លួនយើង ដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត
7
ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។
8
ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយអាល់ម៉ាហ្សៀស យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយគាត់ដែរ
9
ព្រោះយើងដឹងថា អាល់ម៉ាហ្សៀសដែលរស់ឡើងវិញនោះ គាត់លែងស្លាប់ហើយ មច្ចុរាជគ្មានអំណាចលើគាត់ទៀតទេ
10
ដ្បិតអ៊ីសាបានស្លាប់នោះ គឺស្លាប់ឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ អ៊ីសាបានរស់នោះ គឺរស់សម្រាប់អុលឡោះ។
11
រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថា ខ្លួនបានស្លាប់រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សម្រាប់អុលឡោះ ដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
12
ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
13
ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវជូនខ្លួនទៅអុលឡោះ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើអុលឡោះ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើសុចរិត។
14
បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំទេ គឺស្ថិតនៅក្រោមក្តីមេត្តាករុណារបស់អុលឡោះវិញ។
15
បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃហ៊ូកុំ តែស្ថិតនៅក្រោមក្តីមេត្តាករុណា តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ!
16
បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។
17
សូមអរគុណអុលឡោះ! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
18
បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។
19
ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងអុលឡោះយ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបងប្អូនបានបរិសុទ្ធយ៉ាងនោះដែរ។
20
កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។
21
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!
22
តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបម្រើអុលឡោះវិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាបរិសុទ្ធ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច
23
ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16