bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Romans 4
Romans 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
ដូច្នេះ តើយើងគិតដូចម្ដេចចំពោះអ៊ីព្រហ៊ីមដែលជាបុព្វបុរសរបស់យើងផ្នែកខាងសាច់ឈាម តើគាត់បានទទួលអ្វីខ្លះ?
2
ប្រសិនបើអ៊ីព្រហ៊ីមបានសុចរិត ដោយសារការប្រព្រឹត្ដអំពើល្អនោះ គាត់អាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះអុលឡោះ គាត់ពុំអាចអួតអាងបានទេ
3
ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។
4
ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។
5
ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមហ៊ូកុំ តែមានជំនឿលើអុលឡោះដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ទ្រង់ឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
6
ហេតុនេះហើយបានជាទតថ្លែងអំពីសុភមង្គលរបស់អ្នកដែលអុលឡោះប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្ដអំពើល្អថាៈ
7
«មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
8
មានសុភមង្គលហើយ អស់អ្នកដែល អុលឡោះតាអាឡាមិនប្រកានទោស!» ។
9
តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា «អុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គាត់»។
10
តើអុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិតនៅពេលណា? ក្រោយពេលគាត់ទទួលពិធីខតាន ឬក៏មុននោះ? គឺនៅមុនពេលគាត់ទទួលពិធីខតាន់ មិនមែនក្រោយពេលខតាន់ហើយនោះទេ!។
11
គាត់បានទទួលពិធីខតាន់តាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា គាត់បានសុចរិត ដោយសារជំនឿដែលគាត់មានកាលពីមិនទាន់ខតាន់នៅឡើយ។ ដូច្នេះ គាត់បានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីខតាន់តែមានជំនឿ ហើយអុលឡោះប្រោសគេឲ្យបានសុចរិត។
12
គាត់ក៏ជាឪពុករបស់សាសន៍យូដាដែលបានទទួលពិធីខតាន់ដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីខតាន់ប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់អ៊ីព្រហ៊ីមជាឪពុករបស់យើង នៅគ្រាដែលគាត់មិនទាន់ទទួលពិធីខតាន់នៅឡើយនោះផង។
13
អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។
14
ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមហ៊ូកុំនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយបន្ទូលសន្យានៃអុលឡោះក៏គ្មានតម្លៃអ្វីដែរ
15
ដ្បិតហ៊ូកុំបង្កើតឲ្យមានកំហឹង តែទីណាគ្មានហ៊ូកុំ នៅទីនោះក៏គ្មានបទល្មើសហ៊ូកុំដែរ។
16
ដូច្នេះ ព្រោះតែជំនឿដែលស្របតាមក្តីមេត្តានៃអុលឡោះ បន្ទូលសន្យានៃអុលឡោះត្រូវបានប្រទានមកចំពោះពូជពង្សអ៊ីព្រហ៊ីមទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចអ៊ីព្រហ៊ីម ជាឪពុករបស់យើងទាំងអស់គ្នាដែរ
17
ដូចមានចែងទុកមកថា «យើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។» ។ គាត់ជាឪពុករបស់យើង នៅចំពោះអុលឡោះជាម្ចាស់ដែលគាត់បានជឿ គឺអុលឡោះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។
18
ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏អ៊ីព្រហ៊ីមនៅតែមានសង្ឃឹម និងមានជំនឿ ហើយគាត់ក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមបន្ទូលនៃអុលឡោះដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ» ។
19
កាលណោះ គាត់មានអាយុជិតមួយរយឆ្នាំហើយ ទោះបីគាត់មើលមករូបកាយរបស់គាត់ឃើញថាជិតស្លាប់ និងមើលទៅយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់គាត់មិនអន់ថយដែរ។
20
គាត់មិនបាត់ជំនឿ ហើយមិនសង្ស័យនឹងបន្ទូលសន្យារបស់អុលឡោះទេ ផ្ទុយទៅវិញ ជំនឿរបស់គាត់ធ្វើឲ្យគាត់មានកម្លាំងចិត្ដនឹងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ
21
ព្រោះគាត់ជឿប្រាកដក្នុងចិត្ដថា បើអុលឡោះសន្យាធ្វើអ្វី ទ្រង់ពិតជាមានអំណាចនឹងសម្រេចតាមបានមិនខាន។
22
ហេតុនេះហើយបានជា «អុលឡោះរាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។
23
ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «អុលឡោះរាប់ជាសេចក្តីសុចរិត» នេះមិនមែនសំដៅតែលើអ៊ីព្រហ៊ីមប៉ុណ្ណោះទេ
24
គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។
25
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16