bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Romans 15
Romans 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។
2
យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចំរើនឡើង
3
ដ្បិតអាល់ម៉ាហ្សៀសពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ចិត្តរបស់គាត់ផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលទ្រង់ បានធ្លាក់មកលើខ្ញុំ» ។
4
អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគីតាបជួយសំរាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។
5
សូមអុលឡោះដែលជួយសំរាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្ដគំនិតតែមួយ ស្របតាមអាល់ម៉ាហ្សៀសអ៊ីសា
6
ដើម្បីឲ្យបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
7
ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចអាល់ម៉ាហ្សៀសទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
8
ខ្ញុំសូមជម្រាបបងប្អូនថា អាល់ម៉ាហ្សៀសបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលខតាន់ដើម្បីសម្រេចតាមបន្ទូល ដែលអុលឡោះបានសន្យាចំពោះបុព្វបុរស និងសំដែងចិត្តសច្ចៈរបស់អុលឡោះ។
9
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដោយទ្រង់សំដែងចិត្តមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាខ្ញុំសរសើតម្កើង ទ្រង់ ក្នុងចំណោមប្រាជាជាតិនានា ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់» ។
10
មានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ដ្ររបស់ទ្រង់ទៅ!» ។
11
ហើយមានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរអុលឡោះជាអម្ចាស់ ត្រូវឲ្យប្រជារាស្ដ្រផងទាំងពួង ច្រៀងសរសើរទ្រង់» ។
12
ណាពីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ គាត់នឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើគាត់» ។
13
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
14
បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
15
ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលអុលឡោះប្រោសប្រទានមកខ្ញុំ
16
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។
17
ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ចំពោះកិច្ចការដែលខ្ញុំបានធ្វើជូនអុលឡោះ
18
ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលអាល់ម៉ាហ្សៀសបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬតាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់អុលឡោះនោះឡើយ។
19
អុលឡោះសំដែងអំណាចនៃទីសំគាល់ និងការអស្ចារ្យ ទ្រង់សំដែងអំណាចរបស់រសអុលឡោះ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់អាល់ម៉ាហ្សៀសសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។
20
ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮនាមអាល់ម៉ាហ្សៀសនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ
21
គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីគាត់ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់» ។
22
ការនេះហើយ ដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។
23
ប៉ុន្ដែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង
24
នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។
25
ប៉ុន្ដែ ពេលនេះខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏បរិសុទ្ធ
26
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។
27
បងប្អូនទាំងនោះបានសម្រេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។
28
ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។
29
ខ្ញុំដឹងថាពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងពរគ្រប់យ៉ាងរបស់អាល់ម៉ាហ្សៀសមកជាមួយផង។
30
បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីរសអុលឡោះថា សូមតយុទ្ធជាមួយខ្ញុំដោយអង្វរអុលឡោះឲ្យខ្ញុំផង
31
ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏បរិសុទ្ធនៅក្រុងយេរូសាឡឹម បានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។
32
ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើអុលឡោះគាប់ចិត្ត ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។
33
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដ នៅជាមួយបងប្អូនទាំងអស់គ្នា! អាម៉ីន!។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16