bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Romans 2
Romans 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
1
ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្ដដូចគេដែរ។
2
យើងដឹងថា អុលឡោះទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្ដដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។
3
រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្ដដូច្នេះ តែអ្នកប្រព្រឹត្ដដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយអុលឡោះមិនវិនិច្ឆ័យទោសអ្នកឬ?
4
ឬមួយអ្នកមើលងាយចិត្តសប្បុរស ចិត្តយោគយល់ និងចិត្តអត់ធ្មត់ដ៏ទូលំទូលាយរបស់ទ្រង់! តើអ្នកមិនទទួលស្គាល់ថា អុលឡោះសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្ដគំនិតទេឬ?
5
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
6
គឺអុលឡោះនឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ ។
7
អុលឡោះប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្យាយាមប្រព្រឹត្ដអំពើល្អ ហើយស្វែងរកសិរីរុងរឿងកិត្ដិយស និងអ្វីៗដែលមិនចេះសាបសូន្យ
8
តែទ្រង់ខឹង និងដាក់ទោសយ៉ាងធ្ងន់ ចំពោះអស់អ្នកដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។
9
ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដាបន្ទាប់មក សាសន៍ក្រិក!
10
រីឯសិរីរុងរឿង កិត្ដិយស និងសេចក្ដីសុខសាន្ដ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក!
11
ដ្បិតអុលឡោះមិនរើសមុខនរណាឡើយ។
12
អស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយមិនស្គាល់ហ៊ូកុំរបស់ម៉ូសា នឹងត្រូវវិនាសទាំងគ្មានហ៊ូកុំ។ រីឯអស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយស្គាល់ហ៊ូកុំ គេនឹងត្រូវទទួលទោស ស្របតាមហ៊ូកុំដែរ
13
ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។
14
ពេលសាសន៍ដទៃដែលពុំស្គាល់ហ៊ូកុំ នាំគ្នាប្រតិបត្ដិតាមសេចក្ដីដែលហ៊ូកុំចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាហ៊ូកុំ ទោះបីគេមិនស្គាល់ហ៊ូកុំក៏ដោយ។
15
ត្រង់នេះគេបង្ហាញឲ្យឃើញថា កិច្ចការដែលគីតាបហ៊ូកុំចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្ដរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។
16
ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក គឺអុលឡោះនឹងវិនិច្ឆ័យ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសា នូវអំពើដែលគេប្រព្រឹត្ដដោយលាក់កំបាំង ស្របតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ។
17
ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដាអ្នកពឹងផ្អែកលើហ៊ូកុំរបស់ណាពីម៉ូសា ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងអុលឡោះ
18
អ្នកស្គាល់បំណងរបស់អុលឡោះ និងបានទទួលការអប់រំពីហ៊ូកុំ ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ
19
អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត
20
ជាតួនអប់រំមនុស្សល្ងង់ ជាតួនបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់អុលឡោះ និងសេចក្ដីពិតសុទ្ធតែមានចែងនៅក្នុងហ៊ូកុំទាំងអស់។
21
អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ!
22
អ្នកប្រាប់គេមិនឲ្យប្រព្រឹត្ដអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ!
23
អ្នកអួតអាងលើហ៊ូកុំ តែអ្នកបែរជាបង្អាប់កិត្ដិយសអុលឡោះ ដោយប្រព្រឹត្ដល្មើសហ៊ូកុំ
24
ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នា បានជាសាសន៍ដទៃប្រមាថនាមរបស់អុលឡោះ» ។
25
ការខតាន់មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្ដិតាមហ៊ូកុំ ប៉ុន្ដែ បើអ្នកប្រព្រឹត្ដល្មើសហ៊ូកុំ ការខតាន់របស់អ្នកទុកដូចជាមិនខតាន់ទៅវិញ។
26
ប្រសិនបើមនុស្សមិនខតាន់កាន់តាមបទបញ្ជារបស់ហ៊ូកុំ អុលឡោះក៏ចាត់ទុកគេដូចជាបានខតាន់ដែរ!។
27
ជនដែលមិនខតាន់ផ្នែកខាងរូបកាយ តែប្រតិបត្ដិតាមហ៊ូកុំ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានហ៊ូកុំសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីខតាន់ តែអ្នកបែរជាប្រព្រឹត្ដល្មើសហ៊ូកុំ។
28
សាសន៍យូដាដ៏ពិតប្រាកដ មិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការខតាន់ដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ
29
សាសន៍យូដាដ៏ពិតប្រាកដ សំដៅទៅផ្នែកខាងក្នុងចិត្ដឯណោះវិញ រីឯការខតាន់ដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្ដដែរ គឺជាការខតាន់ ស្របតាមរសអុលឡោះ មិនមែនតាមគីតាបហ៊ូកុំជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះ ទទួលការកោតសរសើរពីអុលឡោះ មិនមែនពីសំណាក់មនុស្សទេ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16