bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Acts 18
Acts 18
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
1
ក្រោយហេតុការណ៍នេះមក លោកប៉ុលបានចេញពីក្រុងអាថែន ធ្វើដំណើរទៅក្រុងកូរិនថូស។
2
នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ
3
ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
4
លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។
5
កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន ។
6
តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។
7
លោកក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះបុរសម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ។
8
ឯលោកគ្រីសប៉ុស ជាមេសាលាប្រជុំ បានជឿដល់ព្រះអម្ចាស់ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់។ មានអ្នកក្រុងកូរិនថូសជាច្រើនបានស្តាប់ ហើយជឿ រួចបានទទួលពិធីជ្រមុជទឹក។
9
យប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកប៉ុលក្នុងនិមិត្តថា៖ «កុំខ្លាចអី ចូរនិយាយទៅ កុំនៅស្ងៀមឡើយ
10
ដ្បិតយើងនៅជាមួយអ្នកហើយ គ្មានអ្នកណាហ៊ានតតាំងធ្វើបាបអ្នកបានទេ ដ្បិតមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ជាប្រជារាស្រ្តរបស់យើង»។
11
លោកស្នាក់នៅទីនោះរយៈពេលមួយឆ្នាំប្រាំមួយខែ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះក្នុងចំណោមពួកគេ។
12
ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី
13
ទាំងចោទថា៖ «អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះផ្ទុយនឹងច្បាប់»។
14
ប៉ុន្ដែ កាលលោកប៉ុលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ពួកសាសន៍យូដាថា៖ «ពួកសាសន៍យូដាអើយ ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋណាមួយ ខ្ញុំសមនឹងទទួលស្តាប់អ្នករាល់គ្នា
15
ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។
16
លោកក៏ដេញគេចេញពីសាលាក្តីទៅ។
17
ពេលនោះ ពួកគេទាំងប៉ុន្មានក៏ចាប់លោកសូស្ថេន ជាមេសាលាប្រជុំ ហើយវាយលោកនៅមុខសាលាក្តី តែលោកកាលីយ៉ូមិនខ្វល់ពីរឿងនេះឡើយ។
18
ក្រោយហេតុការណ៍នេះមក លោកប៉ុលបានស្នាក់នៅទីនោះជាយូរថ្ងៃទៀត បន្ទាប់មក លោកជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី មានទាំងនាងព្រីស៊ីល និងលោកអ័គីឡាទៅជាមួយដែរ។ លោកបានកោរសក់នៅក្រុងកេងគ្រា ព្រោះលោកត្រូវលាបន់បំណន់ ។
19
ពេលមកក្រុងអេភេសូរ លោកប៉ុលទុកអ្នកទាំងពីរឲ្យនៅទីនោះ តែឯលោកវិញ ចូលទៅក្នុងសាលាប្រជុំ ហើយជជែកវែកញែកជាមួយសាសន៍យូដា។
20
គេសុំឲ្យលោកស្នាក់នៅជាមួយគេយូរបន្តិចទៀត តែលោកមិនព្រម
21
លោកជម្រាបលាគេដោយពាក្យថា៖ «ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ ប្រសិនបើព្រះសព្វព្រះហឫទ័យ» រួចលោកក៏ចុះសំពៅ ចេញពីក្រុងអេភេសូរទៅ។
22
កាលលោកបានចូលចតនៅក្រុងសេសារាហើយ លោកក៏ឡើងទៅជម្រាបសួរក្រុមជំនុំ បន្ទាប់មក ចុះទៅក្រុងអាន់ទីយ៉ូក។
23
ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក លោកក៏ចាកចេញ ហើយធ្វើដំណើរឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្សទាំងអស់ឲ្យបានរឹងមាំ។
24
នៅទីនោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ជាអ្នកស្រុកអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះគម្ពីរយ៉ាងស្ទាត់ជំនាញ។
25
គាត់បានសិក្សាតាមផ្លូវរបស់ព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ គាត់អធិប្បាយ និងបង្រៀនយ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូវ ទោះជាគាត់ដឹងត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ។
26
គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
27
កាលលោកអ័ប៉ុឡូសមានបំណងចង់ទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ហើយសរសេរសំបុត្រផ្ញើទៅជម្រាបពួកសិស្សនៅទីនោះ ឲ្យទទួលគាត់ដោយរាក់ទាក់។ ពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿនៅទីនោះ ដោយសារព្រះគុណរបស់ព្រះ។
28
ដ្បិតគាត់ជជែកផ្ចាញ់ពួកសាសន៍យូដានៅកណ្តាលជំនុំយ៉ាងប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28