bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Acts 4
Acts 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 5 →
1
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។
2
ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។
3
គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។
4
ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនបុរសកើនឡើង មានប្រមាណជាប្រាំពាន់នាក់។
5
លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម
6
ជាមួយលោកអាណ ជាសម្តេចសង្ឃ លោកកៃផា លោកយ៉ូហាន លោកអ័លេក្សានត្រុស និងក្រុមគ្រួសាររបស់សម្តេចសង្ឃទាំងអស់។
7
កាលគេបាននាំអ្នកទាំងពីរ មកឈរនៅកណ្តាលចំណោមហើយ គេសួរថា៖ «តើអ្នកធ្វើការនេះអាងលើអំណាចអ្វី ឬដោយឈ្មោះអ្នកណា?»
8
ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ
9
ប្រសិនបើអស់លោកសួរយើងខ្ញុំនៅថ្ងៃនេះ ពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាគាត់បានជាដោយរបៀបណា
10
នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
11
ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។
12
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
13
កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។
14
ប៉ុន្ដែ ដោយឃើញបុរសដែលបានជានោះ ឈរនៅជាមួយអ្នកទាំងពីរ អស់លោកទាំងនោះ គ្មានពាក្យណានឹងឆ្លើយតបបានសោះ។
15
ដូច្នេះ គេក៏បញ្ជាឲ្យអ្នកទាំងពីរចេញពីក្រុមប្រឹក្សានោះទៅ ហើយគេពិគ្រោះគ្នាថា៖
16
«តើយើងត្រូវធ្វើដូចម្ដេចដល់អ្នកទាំងពីរនេះ? ដ្បិតគេបានធ្វើទីសម្គាល់យ៉ាងអស្ចារ្យ មនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិមក៏បានឃើញច្បាស់ ហើយយើងក៏មិនអាចប្រកែកបានផង។
17
ប៉ុន្ដែ ដើម្បីកុំឲ្យរឿងនេះឮសុសសាយដល់ប្រជាជន សូមយើងហាមគេ កុំឲ្យគេនិយាយប្រាប់អ្នកណា ក្នុងនាមនេះទៀត»។
18
ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។
19
ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ
20
ដ្បិតយើងខ្ញុំមិនអាចឈប់និយាយពីការដែលយើងខ្ញុំបានឃើញ និងឮនោះបានឡើយ»។
21
បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។
22
រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។
23
ក្រោយពីបានរួចខ្លួនហើយ អ្នកទាំងពីរនាំគ្នាទៅជួបមិត្តសម្លាញ់របស់ខ្លួន ហើយរៀបរាប់ប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបាននិយាយ។
24
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ
25
ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ?
26
ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទ របស់ព្រះអង្គ "។
27
ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង
28
ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។
29
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង
30
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
31
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
32
ឥឡូវនេះ ចំនួនមនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមកដាក់ជាសម្បត្តិរួម។
33
ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។
34
នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ ដ្បិតអស់អ្នកណាដែលមានដី មានផ្ទះ គេបានលក់យកប្រាក់
35
មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។
36
មានលេវីម្នាក់ ឈ្មោះយ៉ូសេប ស្រុកកំណើតនៅកោះគីប្រុស ដែលពួកសាវកហៅថា បាណាបាស (ដែលប្រែថា កូននៃការលើកទឹកចិត្ត)
37
គាត់បានលក់ចម្ការរបស់គាត់មួយកន្លែង ហើយយកប្រាក់មកដាក់នៅទៀបជើងពួកសាវក។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28