bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Acts 23
Acts 23
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
1
លោកប៉ុលក៏សម្លឹងមើលទៅក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ រហូតមកដល់ថ្ងៃនេះ»។
2
ពេលនោះ លោកអាណានាស ជាសម្តេចសង្ឃ បង្គាប់ឲ្យអស់អ្នកដែលឈរជិតលោកប៉ុល ទះមាត់លោក។
3
លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។
4
អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។
5
លោកប៉ុលឆ្លើយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសម្តេចសង្ឃទេ ដ្បិតមានសេចក្តីចែងទុកមកថា "មិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ" »។
6
កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
7
ពេលលោកមានប្រសាសន៍ដូច្នេះហើយ ពួកផារិស៊ី និងពួកសាឌូស៊ីក៏ទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។
8
ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។
9
ពេលនោះ មានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយអាចារ្យខ្លះខាងពួកផារិស៊ី ឈរឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីឡើយ តែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។
10
ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។
11
នៅយប់នោះ ព្រះអម្ចាស់ឈរជិតលោក ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! ដ្បិតអ្នកបានធ្វើបន្ទាល់អំពីខ្ញុំនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកក៏ត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
12
លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។
13
មនុស្សដែលបង្កើតឧបាយកលនេះ មានច្រើនជាងសែសិបពីរនាក់។
14
ពួកគេបានទៅជួបពួកសង្គ្រាជ និងពួកចាស់ទុំ ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនភ្លក់អ្វីជាដាច់ខាត រហូតទាល់តែយើងបានសម្លាប់ប៉ុលចេញ។
15
ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។
16
ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។
17
លោកប៉ុលក៏ហៅមេទ័ពរងម្នាក់មក ហើយជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេទ័ពធំទៅ ដ្បិតគាត់មានរឿងខ្លះចង់ជម្រាបលោក»។
18
ដូច្នេះ មេទ័ពរងក៏នាំយុវជននោះទៅជួបមេទ័ពធំ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ុលបានហៅខ្ញុំ ហើយសុំឲ្យខ្ញុំនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងខ្លះចង់ជម្រាបលោក»។
19
មេទ័ពធំក៏ដឹកដៃយុវជននោះ នាំទៅដោយឡែក សួរថា៖ «តើប្អូនមានរឿងអីចង់ប្រាប់ខ្ញុំ?»
20
យុវជននោះជម្រាបថា៖ «ពួកសាសន៍យូដាបានព្រមព្រៀងគ្នាមកសុំឲ្យលោកនាំលោកប៉ុល ចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ធ្វើដូចជាចង់សាកសួរគាត់ឲ្យបានដិតដល់ថែមទៀត។
21
ប៉ុន្ដែ សូមលោកកុំព្រមតាមគេឡើយ ដ្បិតគេមានគ្នាជាងសែសិបនាក់ ចាំពួនស្ទាក់គាត់តាមផ្លូវ។ គេបានស្បថស្បែនឹងគ្នាថា នឹងមិនបរិភោគ ឬមិនផឹកអ្វីឡើយ រហូតទាល់តែបានសម្លាប់គាត់។ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះ»។
22
ដូច្នេះ មេទ័ពធំក៏ឲ្យយុវជននោះទៅវិញ ទាំងហាមថា៖ «មិនត្រូវប្រាប់អ្នកណាម្នាក់អំពីរឿងដែលប្អូនប្រាប់ខ្ញុំនេះឡើយ»។
23
បន្ទាប់មក លោកបានហៅមេទ័ពរងពីរនាក់មកប្រាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីចេញដំណើរឲ្យដល់ក្រុងសេសារា នៅម៉ោងប្រាំបួនយប់នេះ។
24
សុំឲ្យមានជំនិះសម្រាប់លោកប៉ុលផង ដើម្បីនាំគាត់ទៅជួបលោកភេលីច ជាទេសាភិបាល ដោយសុខសាន្ត»។
25
លោកក៏សរសេរសំបុត្រមួយច្បាប់ថា៖
26
«ក្លូឌាសលូស៊ា សូមជម្រាបមកឯកឧត្តមភេលីច ជាទេសាភិបាល សូមទានជ្រាប។
27
បុរសនេះ ត្រូវពួកសាសន៍យូដាចាប់បាន ហើយគេបម្រុងនឹងសម្លាប់គាត់។ ប៉ុន្ដែ កាលខ្ញុំបាទនាំទាហានឡើងទៅសង្គ្រោះគាត់ ទើបដឹងថា គាត់ជាសាសន៍រ៉ូម។
28
ដោយខ្ញុំបាទចង់ដឹងពីមូលហេតុដែលគេចោទប្រកាន់គាត់ ខ្ញុំបាទក៏បាននាំគាត់ចុះទៅជួបក្រុមប្រឹក្សារបស់គេ។
29
ខ្ញុំបាទបានឃើញថា គេចោទប្រកាន់គាត់អំពីបញ្ហាក្រឹត្យវិន័យរបស់គេ តែគ្មានហេតុអ្វីដែលគួរមានទោសដល់ស្លាប់ ឬត្រូវជាប់ឃុំឃាំងឡើយ។
30
កាលមានគេប្រាប់ខ្ញុំបាទថា ពួកសាសន៍យូដាមានគម្រោងអាក្រក់ចង់សម្លាប់គាត់ ខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្តមភ្លាម ហើយបង្គាប់ឲ្យពួកអ្នកដែលចោទប្រកាន់គាត់ មកនិយាយតតាំងនឹងគាត់ នៅចំពោះឯកឧត្តមចុះ»។
31
ដូច្នេះ ពួកទាហានក៏នាំលោកប៉ុលទាំងយប់ ទៅក្រុងអាន់ទីប៉ាទ្រីស តាមបញ្ជាដែលគេបានទទួល។
32
នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់ទៅបន្ទាយវិញ ដោយទុកពលសេះឲ្យបន្តដំណើរជាមួយលោកប៉ុល។
33
កាលគេបានមកដល់ក្រុងសេសារា ហើយប្រគល់សំបុត្រជូនលោកទេសាភិបាល គេក៏ប្រគល់លោកប៉ុលជូនផងដែរ។
34
កាលបានអានសំបុត្ររួចហើយ លោកក៏សួរលោកប៉ុលមកពីខេត្តណា។ ពេលលោកជ្រាបថា លោកប៉ុលមកពីស្រុកគីលីគា
35
លោកក៏មានប្រសាសន៍ថា៖ «ពេលពួកចោទប្រកាន់អ្នកមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នក»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយាមការពារលោកប៉ុល នៅក្នុងវិមានរបស់ព្រះបាទហេរ៉ូឌ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28