bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Esther 3
Esther 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
ក្រោយហេតុការណ៍នោះមក ព្រះបាទអ័ហាស៊ូរុសបានលើកតម្កើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងប្រទានតំណែងដល់លោក ហើយតាំងឲ្យលោកមានងារធំ លើសអស់ពួកមន្ត្រីទាំងប៉ុន្មានដែលនៅចំពោះស្ដេច។
2
ពួករាជបម្រើរបស់ស្តេចទាំងប៉ុន្មាន ដែលនៅត្រង់មាត់ទ្វាររាជវាំង សុទ្ធតែឱនចុះ ហើយគោរពដល់ហាម៉ាន ដ្បិតស្ដេចបានចេញរាជបញ្ជាដូច្នោះពីដំណើររបស់លោក តែម៉ាដេកាយមិនបានឱនចុះ ឬគោរពឡើយ។
3
ដូច្នេះ ពួករាជបម្រើរបស់ស្តេចដែលនៅត្រង់មាត់ទ្វាររាជវាំង សួរម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកទទឹងនឹងរាជបញ្ជារបស់ស្តេចដូច្នេះ?»
4
កាលគេសួរគាត់ពីមួយទៅមួយថ្ងៃ ហើយគាត់មិនព្រមស្តាប់គេ គេក៏ប្រាប់ហាម៉ាន ដើម្បីចង់ដឹងថា តើម៉ាដេកាយប្រកាន់តាមពាក្យរបស់គាត់បាន ឬមិនបាន ដ្បិតគាត់បានប្រាប់ឲ្យគេថាគាត់ជាសាសន៍យូដា។
5
កាលហាម៉ានឃើញថា ម៉ាដេកាយមិនព្រមឱនចុះ ឬគោរពដល់ខ្លួន លោកមានចិត្តក្រេវក្រោធជាខ្លាំង។
6
ប៉ុន្ដែ លោកតោះតើយមិនចង់កម្ចាត់ម៉ាដេកាយតែម្នាក់ប៉ុណ្ណោះឡើយ ដ្បិតមានគេបានជម្រាបហាម៉ានពីសាសន៍របស់ម៉ាដេកាយ ដូច្នេះ លោកក៏រកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់ គឺជនរួមជាតិរបស់ម៉ាដេកាយ ដែលមាននៅពាសពេញក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុសទាំងមូល។
7
នៅខែទីមួយ ដែលជាខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអ័ហាស៊ូរុស គេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដើម្បីដេញរកថ្ងៃខែ ហើយក៏ត្រូវចំលើថ្ងៃទីដប់បី នៃខែទីដប់ពីរ ដែលត្រូវជាខែផល្គុន។
8
ពេលនោះ ហាម៉ានទូលព្រះបាទអ័ហាស៊ូរុសថា៖ «មានជាតិសាសន៍មួយ ដែលខ្ចាត់ខ្ចាយនៅកណ្ដាល់ជាតិសាសន៍ទាំងប៉ុន្មាន ក្នុងអស់ទាំងអាណាខេត្តរបស់ព្រះករុណា ពួកគេមានច្បាប់ខុសពីច្បាប់នៃជាតិសាសន៍ទាំងអស់ ហើយគេមិនកាន់តាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យពួកគេរស់នៅទៀតឡើយ។
9
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
10
ដូច្នេះ ស្ដេចក៏ដោះព្រះទម្រង់ពីព្រះហស្តប្រគល់ទៅឲ្យហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវរបស់សាសន៍យូដា។
11
ស្ដេចមានរាជឱង្ការទៅកាន់ហាម៉ានថា៖ «ប្រាក់នោះយើងប្រគល់ឲ្យអ្នក ហើយសាសន៍នោះក៏យើងប្រគល់ឲ្យអ្នកដែរ ដើម្បីឲ្យអ្នកប្រព្រឹត្តចំពោះពួកគេ តាមតែលោកយល់ឃើញថាល្អចុះ»។
12
នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។
13
គេផ្ញើសំបុត្រទាំងនោះទៅគ្រប់ទាំងអាណាខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បញ្ជាឲ្យបំផ្លាញ សម្លាប់ ហើយធ្វើឲ្យសាសន៍យូដាទាំងអស់វិនាសសាបសូន្យ ទាំងចាស់ ទាំងក្មេង ទាំងស្ត្រី ទាំងទារក ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទីដប់បី ខែទីដប់ពីរ ដែលត្រូវជាខែផល្គុន ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។
14
អាណាខេត្តនីមួយៗ បានទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដើម្បីឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ។
15
ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10