bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Esther 7
Esther 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ដូច្នេះ ស្តេច និងហាម៉ាន ក៏ចូលទៅពិធីជប់លៀងជាមួយព្រះនាងអេសធើរ ជាអគ្គមហេសី។
2
នៅថ្ងៃទីពីរនោះ ពេលកំពុងសោយស្រាក្នុងពិធីជប់លៀង ស្ដេចមានរាជឱង្ការទៅព្រះនាងអេសធើរម្តងទៀតថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។
3
ពេលនោះ ព្រះនាងអេសធើរ ជាអគ្គមហេសីទូលឆ្លើយថា៖ «បពិត្រព្រះករុណា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសំណូមរបស់ខ្ញុំម្ចាស់ ព្រមទាំងសាសន៍របស់ខ្ញុំម្ចាស់ តាមបំណងរបស់ខ្ញុំម្ចាស់ផង។
4
ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងសាសន៍របស់ខ្ញុំម្ចាស់ ឲ្យត្រូវបំផ្លាញ ឲ្យត្រូវស្លាប់ ហើយឲ្យវិនាសសាបសូន្យ។ ប្រសិនបើគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសបាវស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម មិនចាំបាច់រំខានព្រះករុណាឡើយ តែយើងខ្ញុំហៀបនឹងវិនាស ហៀបនឹងស្លាប់ផុតពូជហើយ»។
5
ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរជាអគ្គមហេសីថា៖ «តើអ្នកណាដែលហ៊ានធ្វើបែបនេះ តើគេនៅឯណា?»
6
ព្រះនាងអេសធើរទូលតបថា៖ «បច្ចាមិត្តជាសត្រូវរបស់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះ ហាម៉ានភ័យស្លុតនៅចំពោះស្តេច និងអគ្គមហេសី។
7
ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។
8
ស្ដេចយាងត្រឡប់ពីសួនច្បាររាជវាំង មកកាន់សាលជប់លៀងវិញ ក្នុងពេលដែលហាម៉ានកំពុងក្រាបចុះនៅលើព្រះទែន ដែលព្រះនាងអេសធើរផ្អែក។ ឃើញដូច្នេះ ស្ដេចក៏ស្រែកឡើងថា៖ «ជននេះចង់បង្ខូចអគ្គមហេសីយើង នៅមុខយើង ក្នុងដំណាក់របស់យើងផងឬ?» កាលស្តេចមានរាជឱង្ការផុតពីមាត់ ពួករាជបម្រើក៏គ្របមុខហាម៉ានភ្លាម។
9
ពេលនោះ ហាបូណា ជាមហាតលិកមួយរូបរបស់ស្ដេច ទូលថា៖ «មើលហ្ន៍ មានបង្គោលមួយកម្ពស់ហាសិបហត្ថនៅផ្ទះលោកហាម៉ាន ដែលលោកហាម៉ានបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះករុណា»។ ស្ដេចមានរាជឱង្ការថា៖ «យកជននេះ ទៅព្យួរកនៅលើបង្គោលនោះទៅ»។
10
ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10