bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Esther 9
Esther 9
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 10 →
1
លុះដល់ខែទីដប់ពីរ ដែលជាខែផល្គុន នៅថ្ងៃទីដប់បីនោះ កាលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចហៀបនឹងត្រូវបានគេអនុវត្ត នៅថ្ងៃដដែលនោះឯង កាលខ្មាំងសត្រូវរបស់សាសន៍យូដា សង្ឃឹមថានឹងមានអំណាចលើពួកគេ នោះស្ថានភាពក៏បានផ្លាស់ប្ដូរ គឺពួកសាសន៍យូដាបានត្រឡប់ជាមានអំណាចលើអស់អ្នកដែលស្អប់គេនោះវិញ។
2
ពួកសាសន៍យូដាបានប្រមូលផ្ដុំគ្នានៅតាមទីក្រុងរបស់ខ្លួន នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ដើម្បីតយុទ្ធប្រឆាំងនឹងអស់អ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ ហើយគ្មានអ្នកណាអាចឈរទាស់នឹងពួកគេបានឡើយ ដ្បិតសាសន៍ទាំងអស់ភ័យខ្លាចពួកសាសន៍យូដាគ្រប់ៗគ្នា។
3
ពួកមន្ត្រីនៅតាមអាណាខេត្ត ពួកនាយក ពួកទេសាភិបាល និងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកសាសន៍យូដាដែរ ដ្បិតគេភ័យខ្លាចដល់ម៉ាដេកាយ។
4
ដ្បិតម៉ាដេកាយបានឡើងជាអ្នកធំក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកល្បីខ្ចរខ្ចាយពាសពេញអាណាខេត្តទាំងអស់ ហើយម៉ាដេកាយនេះ កាន់តែមានអំណាចឡើងៗ។
5
ដូច្នេះ ពួកសាសន៍យូដាបានប្រហារខ្មាំងសត្រូវដោយដាវ ដោយសម្លាប់ និងបំផ្លាញពួកគេ ហើយបានប្រព្រឹត្តតាមអំពើចិត្ត ចំពោះអស់អ្នកដែលស្អប់ខ្លួន។
6
នៅស៊ូសាន ជាក្រុងហ្លួង ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់។
7
ពួកគេក៏បានសម្លាប់ផើសានដាថា ដាលផូន អ័សផាថា
8
ផូរ៉ាថា អ័ដាលា អើរីដាថា
9
ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា
10
ជាកូនទាំងដប់របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
11
នៅថ្ងៃដដែលនោះ ចំនួនអស់អ្នកដែលគេបានសម្លាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង ក៏បានឮដល់ស្ដេច។
12
ស្ដេចមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរ ជាអគ្គមហេសីថា៖ «ពួកសាសន៍យូដាបានសម្លាប់ ហើយបំផ្លាញមនុស្សអស់ប្រាំរយនាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនប្រុសរបស់ហាម៉ានទាំងដប់នាក់ទៀតផង។ ដូច្នេះ នៅតាមអាណាខេត្តឯទៀតរបស់ស្ដេច តើគេបានប្រព្រឹត្តយ៉ាងណាទៅ! ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វីថែមទៀត? យើងនឹងសម្រេចឲ្យ»។
13
ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមបើកឲ្យពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមរាជក្រឹត្យដូចថ្ងៃនេះដែរ ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំងដប់នាក់លើបង្គោលនោះផង»។
14
ស្ដេចក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន រួចគេបានព្យួរខ្មោចកូនប្រុសទាំងដប់របស់ហាម៉ាននោះទៅ។
15
ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏ប្រមូលផ្ដុំគ្នា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេសម្លាប់មនុស្សបីរយនាក់ទៀត នៅក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
16
ឯពួកសាសន៍យូដាឯទៀតៗ ដែលនៅតាមអាណាខេត្តរបស់ស្ដេច ក៏បានប្រមូលផ្ដុំគ្នា ដើម្បីការពារជីវិតខ្លួនដែរ ហើយគេបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ គេបានសម្លាប់អស់អ្នកដែលស្អប់គេ អស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
17
គេបានធ្វើការនោះនៅថ្ងៃទីដប់បី ខែផល្គុន ហើយនៅថ្ងៃទីដប់បួន គេឈប់សម្រាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។
18
ប៉ុន្ដែ ពួកសាសន៍យូដាដែលនៅក្រុងស៊ូសាន បានប្រមូលផ្ដុំគ្នានៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន ហើយសម្រាកនៅថ្ងៃទីដប់ប្រាំ ដោយតាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។
19
ហេតុនេះហើយបានជាពួកសាសន៍យូដា ដែលរស់នៅតាមជនបទ ខាងក្រៅទីក្រុង គេនាំគ្នាកាន់ថ្ងៃទីដប់បួន ក្នុងខែផល្គុន ជាថ្ងៃសប្បាយរីករាយ ហើយជប់លៀង និងជាថ្ងៃមួយដែលគេជូនជំនូនដល់គ្នាទៅវិញទៅមក។
20
ឯម៉ាដេកាយ បានកត់ត្រាសេចក្ដីទាំងនេះ ហើយផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
21
ដោយបង្គាប់ឲ្យពួកគេកាន់ថ្ងៃទីដប់បួន ខែផល្គុន និងថ្ងៃទីដប់ប្រាំផង ជារៀងរាល់ឆ្នាំ
22
ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
23
ដូច្នេះ ពួកសាសន៍យូដាក៏បានប្រារព្ធធ្វើ តាមពិធីដែលគេបានចាប់ផ្ដើមធ្វើមកហើយ តាមសេចក្ដីដែលម៉ាដេកាយបានសរសេរផ្ញើមកពួកគេ។
24
ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវរបស់ពួកសាសន៍យូដា បានបង្កើតឧបាយទាស់នឹងពួកសាសន៍យូដា ដើម្បីបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺចាប់ឆ្នោត ដើម្បីកម្ទេច ហើយបំផ្លាញពួកគេ។
25
ប៉ុន្ដែ កាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច ស្ដេចបានក៏ចេញបញ្ជាដោយលាយលក្ខណ៍អក្សរ ដើម្បីឲ្យគម្រោងការដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកសាសន៍យូដា វិលជះទៅលើក្បាលរបស់ខ្លួនវិញ ហើយឲ្យព្យួរវា និងកូនប្រុសៗរបស់វាទាំងអស់ នៅលើបង្គោល។
26
ហេតុនេះហើយបានជាគេហៅថ្ងៃទាំងពីរនោះថា «បុណ្យពួរីម» តាមពាក្យ «ពោរ» នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានដែលចែងក្នុងសំបុត្រនោះ និងដោយហេតុការណ៍ដែលគេប្រឈមមុខក្នុងរឿងនោះ ព្រមទាំងហេតុការណ៍ដែលបានកើតដល់ពួកគេ
27
ពួកសាសន៍យូដាក៏ទទួលយកព្រឹត្តិការណ៍នោះ ទុកជាទំនៀមទម្លាប់សម្រាប់ខ្លួនគេ ហើយក៏ទទួលថា ខ្លួនគេ កូនចៅរបស់គេ និងអស់អ្នកណាដែលចូលសាសន៍របស់គេ នឹងកាន់ថ្ងៃទាំងពីរនោះ តាមសេចក្ដីដែលបានចែងទុក ហើយតាមវេលាកំណត់នោះរៀងរាល់ឆ្នាំ ឥតខកខានឡើយ
28
ហើយថា គេនឹងនឹកចាំ ហើយកាន់ថ្ងៃទាំងពីរនោះ នៅគ្រប់ជំនាន់ គ្រប់ពូជអំបូរ នៅតាមខេត្ត និងតាមទីក្រុងរហូតតទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ក៏មិនឲ្យកូនចៅរបស់គេឈប់នឹកនាពីថ្ងៃទាំងនោះដែរ។
29
គ្រានោះ ព្រះនាងអេសធើរ ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា បានសរសេរសំបុត្រមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើសំបុត្រទីពីរ អំពីបុណ្យពួរីម។
30
លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំងមួយរយម្ភៃប្រាំពីរ ក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុស ដោយពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត និងស្រគត់ស្រគំ
31
ហើយឲ្យប្រារព្ធថ្ងៃបុណ្យពួរីម តាមវេលាកំណត់ ដូចម៉ាដេកាយជាសាសន៍យូដា និងព្រះនាងអេសធើរជាអគ្គមហេសីបានតម្រូវដល់គេ ដូចជាគេបានតម្រូវសម្រាប់ខ្លួនគេ និងកូនចៅរបស់គេ ខាងឯដំណើរតមអាហារ និងការកាន់ទុក្ខរបស់គេដែរ។
32
រាជបញ្ជារបស់ព្រះនាងអេសធើរ បានបញ្ជាក់អំពីពិធីប្រារព្ធបុណ្យពួរីម ហើយរាជបញ្ជានោះត្រូវបានកត់ត្រាទុកក្នុងសៀវភៅ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10