bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Esther 4
Esther 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
1
កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។
2
លោកក៏ទៅរហូតដល់មុខទ្វាររាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងរាជវាំង ដោយស្លៀកសំពត់ធ្មៃបានឡើយ។
3
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
4
កាលពួកស្ត្រីបម្រើ និងពួកមហាតលិករបស់ព្រះនាងអេសធើរ ចូលមកទូលព្រះនាង ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង។ ព្រះនាងក៏ឲ្យគេយកសម្លៀកបំពាក់ទៅជូនម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ។
5
ពេលនោះ ព្រះនាងអេសធើរក៏ហៅហាថាក់ ជាមហាតលិករបស់ស្តេច ដែលទ្រង់បានតម្រូវឲ្យបម្រើព្រះនាង រួចបញ្ជាឲ្យគាត់ទៅជួបម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីរឿងនោះ និងពីហេតុដែលលោកធ្វើដូច្នេះ។
6
ហាថាក់ក៏ចេញទៅជួបម៉ាដេកាយនៅទីលានក្រុង គឺក្នុងទីធ្លាក្រុងខាងមុខទ្វាររាជវាំង
7
ហើយម៉ាដេកាយប្រាប់គាត់ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន និងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចូលទៅក្នុងឃ្លាំងហ្លួង ដើម្បីបំផ្លាញពួកសាសន៍យូដា។
8
ម៉ាដេកាយក៏ឲ្យសំណៅរាជក្រឹត្យមួយច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន អំពីការបំផ្លាញសាសន៍យូដា ឲ្យគាត់នាំយកទៅបង្ហាញព្រះនាងអេសធើរ ហើយរៀបរាប់ទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំឲ្យព្រះនាងចូលទៅគាល់ស្ដេច សុំការប្រណីសន្ដោស ហើយទូលអង្វរស្ដេចសម្រាប់សាសន៍របស់ព្រះនាង។
9
ហាថាក់ក៏វិលត្រឡប់ទៅទូលព្រះនាងអេសធើរ តាមពាក្យរបស់ម៉ាដេកាយ។
10
ពេលនោះ ព្រះនាងអេសធើរមានសវនីយ៍ទៅកាន់ហាថាក់ ហើយបង្គាប់ឲ្យគាត់ទៅជម្រាបម៉ាដេកាយថា៖
11
«អស់ទាំងរាជបម្រើរបស់ស្តេច និងប្រជាជននៅតាមអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុស ឬស្រី ដែលនឹងចូលទៅគាល់ស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែមួយចំពោះអ្នកនោះ គឺត្រូវសម្លាប់ លើកលែងតែអ្នកដែលស្ដេចហុចព្រះដំបងរាជ្យដែលធ្វើពីមាសឲ្យប៉ុណ្ណោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ស្តេចមិនបានហៅខ្ញុំឲ្យចូលគាល់អស់រយៈពេលសាមសិបថ្ងៃមកហើយ»។
12
គេក៏ទៅជម្រាបម៉ាដេកាយ តាមពាក្យរបស់ព្រះនាងអេសធើរ។
13
ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។
14
ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?»
15
ពេលនោះ ព្រះនាងអេសធើរក៏ប្រាប់គេឲ្យទៅជម្រាបម៉ាដេកាយថា៖
16
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
17
ម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលព្រះនាងអេសធើរបានបង្គាប់។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10