bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Exodus 2
Exodus 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 3 →
1
មានបុរសម្នាក់ក្នុងពូជពង្សលេវី បានទៅយកស្ត្រីម្នាក់ក្នុងពូជពង្សលេវីដូចគ្នាធ្វើជាប្រពន្ធ។
2
នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។
3
លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ។
4
បងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងថានឹងកើតមានហេតុយ៉ាងណាដល់កូននោះ។
5
ពេលនោះ បុត្រីរបស់ផារ៉ោនយាងចុះមកស្រង់ទឹកក្នុងទន្លេ ឯពួកភីលៀងរបស់ព្រះនាងបាននាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅកណ្ដាលគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកជាលនោះមក។
6
កាលព្រះនាងបើកឡើង ឃើញកូនតូច ហើយមើល៍ ទារកនោះកំពុងយំ។ ព្រះនាងក៏មានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះច្បាស់ជាកូនរបស់សាសន៍ហេព្រើរហើយ»។
7
ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»
8
បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ!»។ ដូច្នេះ នាងក៏ទៅហៅម្តាយរបស់កូននោះមក។
9
បុត្រីផារ៉ោនមានសវនីយ៍ទៅគាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅ។
10
លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។
11
នៅថ្ងៃមួយ កាលលោកម៉ូសេពេញវ័យហើយ លោកចេញទៅសួរសុខទុក្ខជនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយដំសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិរបស់លោក។
12
លោកក្រឡេកមើលឆ្វេងមើលស្តាំ មិនឃើញមានអ្នកណា ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ ហើយកប់ចោលក្នុងខ្សាច់។
13
នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?»
14
អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។
15
កាលផារ៉ោនបានឮរឿងនេះ ស្ដេចក៏រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេរត់គេចពីផារ៉ោនទៅនៅស្រុកម៉ាឌាន ហើយលោកអង្គុយនៅក្បែរអណ្តូងទឹកមួយ។
16
រីឯសង្ឃដែលនៅស្រុកម៉ាឌាននោះ មានកូនស្រីប្រាំពីរនាក់ ហើយនាងទាំងនោះនាំគ្នាមកដងទឹក ចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
17
ប៉ុន្តែ មានពួកគង្វាលខ្លះទៀតមកដេញពួកនាង។ លោកម៉ូសេក៏ក្រោកឡើង ជួយពួកនាង ហើយដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹក។
18
កាលនាងទាំងនោះទៅជួបរេហួលជាឪពុក លោកក៏សួរថា៖ «ម្តេចបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះថ្ងៃនេះ?»
19
ពួកនាងឆ្លើយថា៖ «មានសាសន៍អេស៊ីព្ទម្នាក់បានជួយពួកយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយក៏បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។
20
លោកសួរកូនថា៖ «តើអ្នកនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរហៅគាត់មក ដើម្បីឲ្យគាត់បានបរិភោគជាមួយយើង»។
21
លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។
22
នាងបង្កើតបានកូនប្រុសមួយ ដែលលោកម៉ូសេឲ្យឈ្មោះថា «គើសម» ដ្បិតលោកគិតថា «ខ្ញុំជាអ្នកស្នាក់ នៅស្រុកដទៃ»។
23
លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។
24
ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
25
ព្រះទតឃើញពួកកូនចៅអ៊ីស្រាអែល ហើយព្រះក៏ជ្រាបពីទុក្ខលំបាករបស់គេ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40