bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Exodus 36
Exodus 36
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 37 →
1
បេតសាលាល និងអូហូលីអាប់ ព្រមទាំងអស់អ្នកចំណាន ដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ និងចេះធ្វើការគ្រប់មុខ ត្រូវធ្វើអស់ទាំងប្រដាប់ ដែលសម្រាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាបានបង្គាប់។
2
លោកម៉ូសេក៏ហៅបេតសាលាល អូហូលីអាប់ និងអស់អ្នកចំណានដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ គឺជាអ្នកដែលមានចិត្តបណ្ដាលឲ្យមកធ្វើការនោះ។
3
លោកម៉ូសេក៏ប្រគល់អស់ទាំងតង្វាយ ដែលកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ ដល់អ្នកទាំងនោះ សម្រាប់ការសង់ទីបរិសុទ្ធ ហើយរៀងរាល់ព្រឹក គេនៅតែយកតង្វាយស្ម័គ្រពីចិត្តមកជូនលោកម៉ូសេ
4
ដូច្នេះ ពួកសិប្បករដែលកំពុងស្អាងទីបរិសុទ្ធ ក៏ទុកចោលការងារដែលខ្លួនកំពុងធ្វើ
5
ហើយមកជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយកតង្វាយមកថ្វាយ ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ធ្វើការងារដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកយើងធ្វើហើយ»។
6
នោះលោកម៉ូសេក៏បង្គាប់ឲ្យគេទៅប្រកាសប្រាប់ក្នុងជំរំទាំងមូលថា៖ «ចូរកុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើអ្វីទៀតសម្រាប់ជាតង្វាយដល់ទីបរិសុទ្ធឡើយ»។ ដូច្នេះ គេក៏ឃាត់មិនឲ្យប្រជាជនយកមកទៀត
7
ដ្បិតមានរបស់របរគ្រប់គ្រាន់សម្រាប់ធ្វើការទាំងនោះហើយ ថែមទាំងនៅសល់ទៀតផង។
8
អស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីម តាមរចនានៃជាងមានស្នាដៃ។
9
ផ្ទាំងវាំងនននីមួយៗ មានបណ្តោយម្ភៃប្រាំបីហត្ថ និងទទឹងបួនហត្ថ គ្រប់ផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់។
10
លោកភ្ជាប់វាំងននប្រាំផ្ទាំងជាប់ជាមួយគ្នា ហើយប្រាំទៀតក៏ដេរភ្ជាប់គ្នាដែរ។
11
លោកធ្វើខ្សែក្រវិលខៀវតាមជាយវាំងនន នៅចុងផ្ទាំងវាំងននទីមួយ ក៏ធ្វើដូចគ្នាតាមជាយវាំងនន នៅផ្ទាំងទីពីរ
12
លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងននទីមួយ ហើយក៏ធ្វើខ្សែក្រវិលហាសិប នៅចុងផ្ទាំងទីពីរដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់។
13
លោកធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់ផ្ទាំងវាំងននទាំងពីរជាមួយគ្នា ដោយសារតម្ពក់នោះ ដូច្នេះ រោងឧបោសថក៏បានភ្ជាប់គ្នាទាំងមូល។
14
លោកធ្វើវាំងននដប់មួយផ្ទាំងពីរោមពពែ សម្រាប់គ្របលើរោងឧបោសថ។
15
វាំងនននីមួយៗ មានបណ្តោយសាមសិបហត្ថ និងទទឹងបួនហត្ថ ហើយទាំងដប់មួយផ្ទាំងនោះមានទំហំប៉ុនៗគ្នាទាំងអស់។
16
លោកយកវាំងននប្រាំផ្ទាំងមកដេរភ្ជាប់គ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ដេរភ្ជាប់គ្នាដែរ។
17
លោកធ្វើខ្សែក្រវិលហាសិប តាមជាយវាំងនននៅចុងផ្ទាំងទីមួយ ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងនននៅចុងផ្ទាំងទីពីរ។
18
លោកធ្វើតម្ពក់លង្ហិនហាសិប សម្រាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែមួយផ្ទាំង។
19
លោកក៏ធ្វើគម្របពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សម្រាប់គ្របលើត្រសាល ហើយមួយទៀតពីស្បែកផ្សោត សម្រាប់គ្របពីលើថែមទៀត។
20
លោកធ្វើស៊ុមសម្រាប់រោងឧបោសថ ជាស៊ុមឈើនាងនួនដាក់បញ្ឈរ
21
ស៊ុមនីមួយៗមានបណ្តោយដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។
22
ស៊ុមនីមួយៗមានពន្លួញពីរ រៀងតាមជួរជញ្ជាំង លោកធ្វើស៊ុមសម្រាប់រោងឧបោសថ សុទ្ធតែដូចគ្នាទាំងអស់។
23
លោកធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងរោងឧបោសថ
24
ក៏ធ្វើជើងទ្រពីប្រាក់ចំនួនសែសិប ដាក់នៅក្រោមស៊ុមទាំងម្ភៃនោះ គឺក្រោមស៊ុមមួយមានជើងទ្រពីរ សម្រាប់ស៊កពន្លួញទាំងពីរដែលនៅចុងស៊ុមនោះ។
25
លោកធ្វើស៊ុមម្ភៃសម្រាប់រោងឧបោសថម្ខាងទៀត គឺប៉ែកខាងជើង លោកធ្វើស៊ុមម្ភៃ
26
និងជើងទ្រស៊ុមសែសិប គឺដាក់ជើងទ្រពីរនៅក្រោមស៊ុមទីមួយ ហើយជើងទ្រពីរនៅក្រោមស៊ុមមួយទៀត។
27
លោកធ្វើស៊ុមប្រាំមួយ សម្រាប់ចុងរោងឧបោសថប៉ែកខាងលិច
28
ហើយធ្វើស៊ុមពីរ សម្រាប់ជ្រុងខាងក្រោយរោងឧបោសថ។
29
ផ្នែកខាងក្រោម ស៊ុមទាំងពីរនេះនៅដាច់ពីគ្នា តែផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ លោកធ្វើស៊ុមសម្រាប់ជ្រុងទាំងពីរ មានទ្រង់ទ្រាយដូចគ្នា។
30
ដូច្នេះ មានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់ដប់ប្រាំមួយ គឺស៊ុមនីមួយៗមានជើងទ្រពីរ។
31
លោកធ្វើរនុកប្រាំពីឈើនាងនួន សម្រាប់ស៊ុមដែលនៅជ្រុងម្ខាងនៃរោងឧបោសថ
32
ហើយរនុកប្រាំទៀត សម្រាប់ស៊ុមនៃរោងឧបោសថម្ខាងទៀត និងរនុកប្រាំទៀត សម្រាប់ស៊ុមនៅចុងរោងឧបោសថប៉ែកខាងលិច។
33
លោកក៏ធ្វើរនុកកណ្ដាលដើម្បីភ្ជាប់ស៊ុមទាំងអស់ ពីចុងម្ខាងទៅដល់ចុងម្ខាង។
34
បន្ទាប់មក លោកស្រោបស៊ុមទាំងនោះដោយមាស ក៏ធ្វើកងពីមាសដែរ សម្រាប់ស៊ករនុក ហើយរនុកទាំងប៉ុន្មានក៏ស្រោបមាសដូចគ្នា។
35
លោកត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីមដែរ។
36
លោកធ្វើសសរបួនពីឈើនាងនួន ស្រោបដោយមាស សម្រាប់ថ្ពក់វាំងនន ហើយមានតម្ពក់មាសនៅសសរទាំងនោះ រួចលោកក៏សិតជើងប្រាក់បួនសម្រាប់ទ្រសសរទាំងនោះ។
37
លោកក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សម្រាប់មាត់ទ្វារត្រសាល
38
លោកធ្វើសសរប្រាំ និងតម្ពក់សម្រាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំងប្រាំ នោះធ្វើពីលង្ហិន។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 37 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40