bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Exodus 39
Exodus 39
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 40 →
1
គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
2
គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។
3
គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្តនោះ តាមរចនានៃជាងមានស្នាដៃ។
4
គេធ្វើខ្សែស្មាសម្រាប់ចងភ្ជាប់គ្នា ហើយអេផូឌទាំងសងខាងបានជាប់គ្នាតែមួយ។
5
ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
6
គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនរបស់អ៊ីស្រាអែល ដូចគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។
7
គេដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សម្រាប់ជាទីរំឭកដល់ពួកកូនរបស់អ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
8
គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។
9
គេធ្វើប្រដាប់បាំងទ្រូងនោះមានរាងបួនជ្រុងស្មើ ជាពីរស្រទាប់ មានបណ្តោយមួយចំអាម និងទទឹងមួយចំអាមនៅពេលបត់ជាពីរ។
10
គេដាំត្បូងបួនជួរ គឺជួរទីមួយ មានត្បូងសាមស៊ីមួយគ្រាប់ ត្បូងទោបុ័តមួយគ្រាប់ និងបារកេតមួយគ្រាប់
11
ជួរទីពីរ មានត្បូងមរកដមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់
12
ជួរទីបី មានត្បូងលេសិមមួយគ្រាប់ ត្បូងទទឹមមួយគ្រាប់ និងត្បូងត្របែកមួយគ្រាប់
13
ជួរទីបួន មានត្បូងបេរីលមួយគ្រាប់ ត្បូងអូនីក្សមួយគ្រាប់ និងកែវមណីជោតិមួយគ្រាប់។ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស។
14
មានត្បូងដប់ពីរគ្រាប់ តាមចំនួនឈ្មោះពួកកូនរបស់អ៊ីស្រាអែល ត្បូងទាំងនោះមានលក្ខណៈដូចជាត្រា គឺត្បូងនីមួយៗមានឆ្លាក់ឈ្មោះមួយ សម្រាប់កុលសម្ព័ន្ធទាំងដប់ពីរ។
15
គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង។
16
គេធ្វើគ្រោងមាសពីរ និងក្រវិលមាសពីរ ហើយដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង
17
គេបញ្ចូលខ្សែមាសពីរក្នុងក្រវិលមាសទាំងពីរ ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ។
18
ឯចុងខ្សែមាសទាំងពីរ គេចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ។
19
បន្ទាប់មក គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលជាប់នឹងអេផូឌ។
20
គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មា ជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ។
21
គេយកខ្សែមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ ហើយកុំឲ្យរបូតចេញពីអេផូឌ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
22
គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ
23
នៅកណ្ដាលអាវវែងនោះ មានកដូចជាកអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ។
24
នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់។
25
គេក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចម្រុះត្រង់កណ្ដាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវ
26
គឺចង្ក្រង់មួយផ្លែទទឹមមួយ ចង្ក្រង់មួយផ្លែទទឹមមួយ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
27
គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់លោកអើរ៉ុន និងពួកកូនរបស់លោក
28
គេក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួតពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់
29
ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
30
គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះ ដូចគេឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។
31
គេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
32
ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
33
គេនាំយករោងឧបោសថមកឯលោកម៉ូសេ គឺទាំងត្រសាល និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ត្រសាល មានតម្ពក់ ស៊ុម រនុក សសរ និងជើងទ្រ
34
គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម គម្របធ្វើពីស្បែកផ្សោត វាំងននសម្រាប់ខាំង
35
ហិបនៃសេចក្ដីសញ្ញា ព្រមទាំងឈើស្នែងសម្រាប់សែង និងទីសន្តោសប្រោស
36
តុ ព្រមទាំងគ្រឿងប្រដាប់សម្រាប់តុ និងនំបុ័ងដែលដាក់តាំង
37
ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គឺចង្កៀងសម្រាប់ដាក់លើជើងនោះ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់ចង្កៀង ព្រមទាំងប្រេងសម្រាប់ចង្កៀង
38
អាសនាមាស ប្រេងសម្រាប់លាបតាំង គ្រឿងក្រអូប និងរនាំងបាំងមាត់ទ្វារត្រសាល
39
អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែង គ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រចាន
40
រនាំងទីលាន សសរ និងជើងទ្រ រនាំងសម្រាប់បាំងមាត់ទ្វារទីលាន ខ្សែចម្រឹង គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ គឺសម្រាប់ត្រសាលជំនុំ
41
សម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់ពួកកូនរបស់លោក ដែលត្រូវបំពេញមុខងារជាសង្ឃ។
42
កូនចៅអ៊ីស្រាអែលធ្វើគ្រប់កិច្ចការទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។
43
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
← Chapter 38
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 40 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40