bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
John 1
John 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
1
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
2
ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង
3
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
4
នៅក្នុងព្រះអង្គ អ្វីៗដែលបានកើតមកមានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។
5
ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេ។
6
មានបុរសម្នាក់ឈ្មោះយ៉ូហាន ដែលព្រះបានចាត់ឲ្យមក។
7
លោកបានមកដើម្បីធ្វើបន្ទាល់ពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់បានជឿ តាមរយៈលោក
8
លោកមិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះ។
9
ពន្លឺដ៏ពិតដែលមកក្នុងលោកីយ៍ គឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់។
10
ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។
11
ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។
12
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
13
ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។
14
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
15
លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។
16
យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ
17
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
18
គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។
19
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
20
គឺលោកប្រាប់តាមត្រង់ ឥតលាក់លៀមអ្វីឡើយ គឺលោកប្រកាសប្រាប់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ»។
21
គេសួរលោកថា៖ «ចុះលោកជាអ្នកណា? ជាលោកអេលីយ៉ាឬ?» លោកឆ្លើយថា៖ «មិនមែនទេ» តើលោកជាហោរានោះឬ? លោកឆ្លើយថា៖ «ទេ»។
22
ដូច្នេះ គេសួរលោកទៀតថា៖ «តើលោកជាអ្នកណាទៅវិញ? តើលោកមានប្រសាសន៍ដូចម្តេចអំពីខ្លួនលោក ដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង?»
23
លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។
24
ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ
25
គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
26
លោកយ៉ូហានឆ្លើយថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់
27
គឺមួយអង្គដែលមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង»។
28
ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
29
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក!
30
គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ក្រោយខ្ញុំមានមួយអង្គយាងមក ដែលមានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"។
31
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។
32
លោកយ៉ូហានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
33
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ"។
34
ខ្ញុំបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែន»។
35
លុះស្អែកឡើងទៀត លោកយ៉ូហានឈរជាមួយសិស្សរបស់លោកពីរនាក់
36
ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះ លោកពោលឡើងថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះ!»
37
សិស្សទាំងពីរនាក់បានឮពាក្យនេះ គេក៏ដើរតាមព្រះយេស៊ូវទៅ។
38
ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?»
39
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។
40
ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។
41
ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។
42
គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។
43
លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
44
ភីលីពមកពីក្រុងបេតសៃដា ដូចអនទ្រេ និងពេត្រុសដែរ។
45
ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។
46
ណាថាណែលតបទៅគាត់ថា៖ «តើមានអ្វីល្អ អាចចេញពីណាសារ៉ែតមកបានឬ?» ភីលីពពោលទៅគាត់ថា៖ «ចូរមកមើលចុះ!»។
47
កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!»
48
ណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំពីអង្កាល់?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា មុនភីលីពហៅអ្នកទៅទៀត»។
49
ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!»
50
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ដោយព្រោះតែខ្ញុំបានប្រាប់អ្នកថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬ? អ្នកនឹងឃើញការធំវិសេសលើសជាងនេះទៅទៀត»។
51
ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកចំហ ហើយពួកទេវតារបស់ព្រះហោះចុះឡើងនៅពីលើកូនមនុស្ស»។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21