bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
John 16
John 16
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ត។
2
គេនឹងកាត់អ្នករាល់គ្នាចេញពីសាលាប្រជុំ។ មែន ពេលវេលានោះមកដល់ហើយ ដែលអ្នកណាសម្លាប់អ្នករាល់គ្នា គេនឹកស្មានថាខ្លួនគោរពបម្រើដល់ព្រះ។
3
គេប្រព្រឹត្តការទាំងនេះ ព្រោះគេមិនស្គាល់ព្រះវរបិតា ក៏មិនស្គាល់ខ្ញុំដែរ។
4
ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។
5
«ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា "លោកអញ្ជើញទៅណាឡើយ?"។
6
ប៉ុន្ដែ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏មានចិត្តព្រួយ។
7
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដ្បិតបើខ្ញុំមិនទៅទេ ព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមក។
8
កាលណាព្រះអង្គយាងមក ព្រះអង្គនឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ អំពីបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។
9
អំពីបាបដោយព្រោះគេមិនជឿដល់ខ្ញុំ
10
អំពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ
11
អំពីការជំនុំជម្រះ ព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទទួលទោសហើយ។
12
ខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។
13
ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។
14
ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។
15
គ្រប់ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នា»។
16
«មិនយូរប៉ុន្មានទេ អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ»។
17
ដូច្នេះ មានពួកសិស្សព្រះអង្គខ្លះនិយាយគ្នាថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលមកយើងថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ" ហើយដែលថា "ដ្បិតខ្ញុំទៅឯព្រះវរបិតា" នេះ តើមានន័យដូចម្តេច?»
18
ពួកគេនិយាយថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលថា "នៅបន្តិចទៀតនេះ" យើងមិនដឹងថាទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទេ!»។
19
ព្រះយេស៊ូវជ្រាបថា គេចង់សួរព្រះអង្គ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាសួរគ្នាពីពាក្យដែលខ្ញុំថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ" ឬ?
20
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយ អ្នករាល់គ្នាព្រួយចិត្ត តែការព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរវិញ។
21
ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។
22
ឥឡូវនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏គ្មានអ្នកណាដកយកអំណរចេញពីអ្នករាល់គ្នាបានឡើយ។
23
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតទេ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសូមព្រះវរបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
24
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
25
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។
26
នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមក្នុងនាមខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលសូមព្រះវរបិតាជំនួសអ្នករាល់គ្នានោះទេ
27
ដ្បិតព្រះវរបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថា ខ្ញុំមកពីព្រះ។
28
ខ្ញុំបានចេញពីព្រះវរបិតាមក ហើយបានមកក្នុងពិភពលោកនេះ ក៏នឹងចេញពីពិភពលោកនេះ ទៅឯព្រះវរបិតាវិញ»។
29
ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ
30
ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរព្រះអង្គទេ ដោយហេតុនេះបានជាយើងខ្ញុំជឿថា ព្រះអង្គមកពីព្រះមែន»។
31
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាជឿឬទេ?
32
មើល៍! ពេលវេលានោះមកដល់ហើយ គឺពិតជាមកដល់មែន ដែលអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកខ្ញុំចោលឲ្យនៅតែឯង តែខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាគង់នៅជាមួយខ្ញុំ។
33
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21