bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
John 4
John 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
1
កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន
2
(តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ)
3
ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ
4
ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។
5
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។
6
នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
7
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។
8
(ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។
9
ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។
10
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។
11
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក?
12
តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។
13
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត
14
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។
15
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។
16
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។
17
ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ
18
ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!»
19
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។
20
បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។
21
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។
22
អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។
23
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។
24
ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
25
ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។
26
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។
27
ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។
28
ស្ត្រីនោះទុកក្អមចោល ចូលទៅក្នុងក្រុង ហើយប្រាប់គេថា៖
29
«ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?»
30
គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។
31
ខណៈនោះ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី សូមអញ្ជើញពិសា!»
32
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។
33
ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?»
34
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។
35
តើអ្នករាល់គ្នាមិនថា "នៅបួនខែទៀតដល់រដូវចម្រូត" ទេឬ? តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែជុំវិញអ្នកចុះ ស្រូវទុំល្មមច្រូតហើយ។
36
អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។
37
ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។
38
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបាននឿយហត់ គឺអ្នកផ្សេងទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានទទួលផលពីការនឿយហត់របស់គេ»។
39
មានសាសន៍សាម៉ារីជាច្រើន នៅក្រុងនោះបានជឿដល់ព្រះអង្គ ដោយព្រោះស្ត្រីនោះបានធ្វើបន្ទាល់ថា៖ «លោកប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត»។
40
ដូច្នេះ ពេលពួកសាសន៍សាម៉ារីបានមកជួបព្រះអង្គ គេសូមឲ្យព្រះអង្គស្នាក់នៅជាមួយគេ ហើយព្រះអង្គគង់នៅទីនោះពីរថ្ងៃ។
41
មានមនុស្សជាច្រើនទៀតបានជឿ ដោយព្រោះព្រះបន្ទូលព្រះអង្គ។
42
ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។
43
ពីរថ្ងៃក្រោយមកទៀត ព្រះយេស៊ូវយាងចេញពីទីនោះទៅស្រុកកាលីឡេ។
44
ព្រះអង្គធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា៖ «គេមិនគោរពហោរានៅក្នុងស្រុករបស់ខ្លួនឡើយ»។
45
ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ ពួកអ្នកនៅស្រុកក៏ទទួលព្រះអង្គ ព្រោះគេបានឃើញអស់ទាំងការដែលព្រះអង្គបានធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ដ្បិតគេក៏បានទៅបុណ្យនោះដែរ។
46
បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។
47
កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។
48
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។
49
នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។
50
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។
51
ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។
52
ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។
53
ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។
54
នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21