bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Timothy 2
1 Timothy 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
1
ដោយហេតុនេះ មុនដំបូងខ្ញុំសូមជំរុញទឹកចិត្តឲ្យថ្វាយសេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និងពាក្យអរព្រះគុណ សម្រាប់មនុស្សទាំងអស់
2
សម្រាប់ស្ដេច និងសម្រាប់អស់អ្នកដែលមានតំណែងខ្ពស់ ដើម្បីឲ្យយើងបានរស់នៅក្នុងជីវិតដ៏សុខសាន្ត និងស្ងប់ស្ងាត់ ដោយការគោរពព្រះ និងសេចក្ដីថ្លៃថ្នូរគ្រប់ជំពូក។
3
នេះជាការល្អ ហើយជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះដែលជាព្រះសង្គ្រោះនៃយើង។
4
ព្រះអង្គមានបំណងឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយមកដល់ចំណេះដឹងនៃសេចក្ដីពិត។
5
ជាការពិតមានព្រះតែមួយអង្គគត់ មានអ្នកកណ្ដាលតែមួយគត់រវាងព្រះ និងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវដែលជាមនុស្ស;
6
ព្រះអង្គបានថ្វាយអង្គទ្រង់ជាថ្លៃលោះជំនួសមនុស្សទាំងអស់ ការនេះជាទីបន្ទាល់ដែលផ្ដល់មកក្នុងពេលកំណត់។
7
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។
8
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗនៅគ្រប់ទីកន្លែង អធិស្ឋានដោយលើកដៃដ៏វិសុទ្ធឡើង ដោយគ្មានកំហឹង ឬការឈ្លោះប្រកែក។
9
ដូចគ្នាដែរ ខ្ញុំក៏ចង់ឲ្យស្រីៗតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ ទាំងចេះអៀនខ្លួន និងចេះគ្រប់គ្រងចិត្ត; មិនមែនដោយការក្រងសក់ ឬដោយមាស ឬគជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ
10
គឺដោយការធ្វើល្អវិញ ដែលសមគួរនឹងស្ត្រីដែលថាខ្លួនឯងគោរពព្រះ។
11
ត្រូវឲ្យស្រីៗរៀនយ៉ាងស្ងៀមស្ងាត់ ដោយចុះចូលទាំងស្រុង។
12
ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សស្រីបង្រៀន ឬប្រើអំណាចលើមនុស្សប្រុសឡើយ គឺឲ្យនៅស្ងៀមស្ងាត់វិញ
13
ដ្បិតអ័ដាមត្រូវបានបង្កើតជាមុន រួចមកអេវ៉ា
14
ហើយអ័ដាមមិនបានចាញ់បោកទេ គឺស្ត្រីវិញ ដែលចាញ់បោក ហើយធ្លាក់ទៅក្នុងការល្មើស។
15
យ៉ាងណាមិញ មនុស្សស្រីនឹងត្រូវបានរក្សា តាមរយៈ ការបង្កើតកូន ប្រសិនបើនាងស្ថិតនៅក្នុងជំនឿ សេចក្ដីស្រឡាញ់ និងភាពវិសុទ្ធ ដោយការគ្រប់គ្រងចិត្ត៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
All chapters:
1
2
3
4
5
6