bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Timothy 3
1 Timothy 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ពាក្យនេះគួរឲ្យទុកចិត្ត ដែលថា: “ប្រសិនបើអ្នកណាប្រាថ្នាចង់បានមុខងារជាអ្នកមើលខុសត្រូវ អ្នកនោះចង់បានមុខងារដ៏ប្រសើរហើយ”។
2
ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន
3
មិនប្រមឹក និងមិនចំណូលហិង្សា គឺមានចិត្តសប្បុរស មិនចេះឈ្លោះប្រកែក មិនស្រឡាញ់លុយ
4
ជាអ្នកដែលគ្រប់គ្រងផ្ទះរបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយកិរិយាថ្លៃថ្នូរទាំងស្រុង។
5
ប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងផ្ទះរបស់ខ្លួនឯង តើអ្នកនោះនឹងមើលថែក្រុមជំនុំរបស់ព្រះដូចម្ដេចកើត?
6
មិនត្រូវឲ្យអ្នកជឿថ្មីធ្វើជាអ្នកមើលខុសត្រូវឡើយ ក្រែងលោគាត់កើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់មារវិញ។
7
មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែមានកេរ្តិ៍ឈ្មោះល្អ ពីអ្នកខាងក្រៅដែរ ដើម្បីកុំឲ្យគាត់ធ្លាក់ទៅក្នុងការត្មះតិះដៀល និងក្នុងអន្ទាក់របស់មារ។
8
រីឯអ្នកជំនួយ ក៏ដូចគ្នាដែរ ត្រូវតែជាមនុស្សគួរឲ្យគោរព មិនមែនជាមនុស្សនិយាយសម្ដីពីរ មិនប្រមឹក មិនលោភចង់បានកម្រៃទុច្ចរិត
9
ទាំងកាន់ខ្ជាប់នូវអាថ៌កំបាំងនៃជំនឿដោយសតិសម្បជញ្ញៈបរិសុទ្ធ។
10
ត្រូវពិសោធអ្នកទាំងនោះជាមុនសិន ថាជាមនុស្សឥតមានកន្លែងបន្ទោសបានឬយ៉ាងណា រួចសឹមឲ្យពួកគេធ្វើជាអ្នកជំនួយ។
11
ដូចគ្នាដែរ ប្រពន្ធរបស់ពួកគេត្រូវតែជាមនុស្សគួរឲ្យគោរព គឺមិនចោទប្រកាន់ដោយព្យាបាទ ហើយមានគំនិតមធ្យ័ត និងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
12
អ្នកជំនួយត្រូវតែជាប្ដីរបស់ប្រពន្ធតែម្នាក់ គ្រប់គ្រងកូនៗ និងផ្ទះរបស់ខ្លួនបានល្អ។
13
ដ្បិតអ្នកដែលធ្វើជាអ្នកជំនួយបានល្អ នឹងទទួលបាន ចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងបានភាពក្លាហានយ៉ាងខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
14
ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នក ទាំងសង្ឃឹមនឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ
15
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
16
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6