bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Timothy 4
1 Timothy 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 5 →
1
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
2
ដែលចេញមកពីពុតត្បុតរបស់ពួកអ្នកភូតភរ។ សតិសម្បជញ្ញៈរបស់អ្នកទាំងនោះត្រូវបានដៅ
3
ហើយពួកគេហាមមិនឲ្យរៀបការ ទាំងឲ្យតមអាហារដែលព្រះបាននិម្មិតបង្កើតមកដើម្បីឲ្យអ្នកដែលជឿ និងអ្នកដែលស្គាល់សេចក្ដីពិត បានទទួលយកដោយអរព្រះគុណ។
4
ដ្បិតរបស់សព្វសារពើដែលព្រះបាននិម្មិតបង្កើតសុទ្ធតែល្អ ហើយប្រសិនបើទទួលយកដោយអរព្រះគុណ ក៏គ្មានអ្វីដែលត្រូវបោះចោលឡើយ
5
ពីព្រោះរបស់ទាំងនោះត្រូវបានញែកជាវិសុទ្ធដោយព្រះបន្ទូលរបស់ព្រះ និងដោយពាក្យទូលអង្វរជំនួស។
6
ប្រសិនបើអ្នកចង្អុលបង្ហាញសេចក្ដីទាំងនេះដល់បងប្អូន នោះអ្នកនឹងបានជាអ្នកបម្រើ ដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាមរហូតមក។
7
កុំឲ្យពាក់ព័ន្ធនឹងទេវកថាដែលប្រមាថព្រះ របស់យាយចាស់ៗឡើយ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនដើម្បីការគោរពព្រះ
8
ដ្បិត ការបង្វឹកខ្លួនប្រាណមានប្រយោជន៍ខ្លះដែរ ប៉ុន្តែការគោរពព្រះមានប្រយោជន៍ក្នុងគ្រប់ជំពូក ទាំងមានសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ននេះ និងជីវិតដែលរៀបនឹងមក។
9
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង។
10
នេះជាហេតុដែលយើងធ្វើការនឿយហត់ ទាំងតស៊ូ ពីព្រោះយើងបានសង្ឃឹមលើព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះនៃមនុស្សទាំងអស់ ជាពិសេសអ្នកជឿ។
11
ចូរបង្គាប់ និងបង្រៀនសេចក្ដីទាំងនេះ។
12
កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់អ្នកជឿក្នុងពាក្យសម្ដី ក្នុងកិរិយា ក្នុងសេចក្ដីស្រឡាញ់ ក្នុងជំនឿ និងក្នុងសេចក្ដីបរិសុទ្ធ។
13
ចូរផ្ដោតចិត្តលើការអានគម្ពីរ ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និងការបង្រៀន រហូតដល់ខ្ញុំបានមកដល់។
14
កុំធ្វើព្រងើយនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលប្រទានមកអ្នក តាមរយៈពាក្យព្យាករ ជាមួយនឹងការដាក់ដៃរបស់ពួកចាស់ទុំ។
15
ចូររិះគិត អំពីសេចក្ដីទាំងនេះ ហើយផ្ដាច់ខ្លួនទៅក្នុងសេចក្ដីទាំងនេះ ដើម្បីឲ្យការចម្រើនឡើងរបស់អ្នកបានជាក់ច្បាស់ដល់ទាំងអស់គ្នា។
16
ចូរយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ហើយកាន់ខ្ជាប់នូវសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក និងអ្នកដែលស្ដាប់តាមអ្នកផង៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 5 →
All chapters:
1
2
3
4
5
6