bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Kings 13
1 Kings 13
Khmer Standard Version 1954 = Hammond Version
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
2
លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់ មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះ មានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។
3
នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ « ព្រះអម្ចាស់ ប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
4
ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹក កំរើកលែងរួច។
5
អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
6
ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានអោយខ្ញុំផង ដើម្បីអោយដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។
7
ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
8
អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលអោយទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ
9
ដ្បិត ព្រះអម្ចាស់ បានហាមទូលបង្គំមិនអោយទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនអោយទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
10
បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
11
គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជានៅថ្ងៃនោះ។
12
ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ពីស្រុកយូដាវិលត្រឡប់ទៅវិញ។
13
ពេលនោះ ឪពុកបង្គាប់អោយកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។
14
គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15
គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារ នៅផ្ទះខ្ញុំសិន»។
16
លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ
17
ដ្បិត ព្រះអម្ចាស់ បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។
18
ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ ព្រះអម្ចាស់ ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីអោយគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
19
អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
20
នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នា ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះជាម្ចាស់មកវិញ។
21
គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ
22
គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹកនៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
23
ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។
24
លោកក៏ចាកចេញទៅហើយ នៅតាមផ្លូវលោកបានជួបនឹងសឹង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសឹង្ហ ឈរនៅជិតសាកសព។
25
មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសឹង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះ ទៅនិយាយនៅក្នុងក្រុងដែលព្យាការីចាស់នោះរស់នៅ។
26
កាលព្យាការីដែលបានអញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះ គាត់ឮដំណឹងនេះក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់ បានប្រគល់គាត់ទៅក្នុងក្រញាំសឹង្ហ វាហែកសម្លាប់គាត់ស្របតាមសេចក្ដីដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកគាត់»។
27
បន្ទាប់មក ព្យាការីចាស់នោះ ពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាអោយពុក!»។ កូនៗក៏ចងកែបលាជូនគាត់។
28
ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
29
គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ ដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
30
គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយម្ដេចក៏វេទនាម៉្លេះ!”។
31
ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង
32
ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាម ព្រះអម្ចាស់ ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសំរេចពុំខាន»។
33
ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជន ជាបូជាចារ្យ សំរាប់បំរើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បំរើកិច្ចការនេះ ស្ដេចក៏តែងតាំងគេអោយបំរើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
34
អំពើទាំងនេះ នាំអោយរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22