bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Kings 9
1 Kings 9
Khmer Standard Version 1954 = Hammond Version
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
1
កាលព្រះបាទសាឡូម៉ូន សង់ព្រះដំណាក់របស់ ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ
2
ព្រះអម្ចាស់ យាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះអង្គបានយាងមកជួបស្ដេចនៅគីបៀនដែរ។
3
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សំរាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
4
រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចដាវីឌជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមច្បាប់ និងវិន័យរបស់យើង
5
យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រាអែលរហូតតទៅ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
6
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងច្បាប់ដែលយើងប្រគល់អោយអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ
7
យើងនឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់អោយពួកគេ ហើយយើងក៏បោះបង់ចោលព្រះដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សំរាប់នាមយើងនោះ អោយឆ្ងាយពីមុខយើង។ អ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកអោយ។
8
ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញព្រះដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជា ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។
9
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រាអែលបានបោះបង់ចោល ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបំរើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជា ព្រះអម្ចាស់ ធ្វើអោយពួកគេរងទុក្ខវេទនា”»។
10
ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
11
ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាសថ្វាយព្រះបាទសាឡូម៉ូនតាមតែទ្រង់ត្រូវការ សំរាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។
12
ព្រះបាទហ៊ីរ៉ាមយាងចេញពីទីក្រុងទីរ៉ុស ទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនថ្វាយតែទ្រង់មិនសព្វព្រះហឫទ័យទេ។
13
ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «ហេតុអ្វីបានជាព្រះករុណា ប្រទានក្រុងបែបនេះអោយទូលបង្គំ!»។ ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
14
ព្រះបាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកថ្វាយព្រះបាទសាឡូម៉ូន។
15
ព្រះបាទសាឡូម៉ូនកេណ្ឌប្រជាជន ដើម្បីសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។
16
ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប បានវាយដណ្ដើមយកក្រុងកេស៊ើរ ហើយដុតបំផ្លាញទីក្រុង ព្រមទាំងសម្លាប់ជនជាតិកាណានដែលរស់នៅក្រុងនោះ។ បន្ទាប់មក ស្ដេចប្រទានក្រុងនេះអោយរាជបុត្រី ដែលត្រូវជាមហេសីរបស់ព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។
17
ព្រះបាទសាឡូម៉ូនសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម
18
ក្រុងបាឡាត ក្រុងថាត់ម៉ោរ ដែលនៅតំបន់វាលរហោស្ថានក្នុងស្រុកនោះ។
19
ស្ដេចក៏សង់ក្រុងទាំងប៉ុន្មាន ទុកធ្វើជាឃ្លាំង សំរាប់ដាក់រទេះចំបាំង និងសំរាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះហឫទ័យ នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មានដែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេច។
20
ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។
21
កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញ*ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
22
រីឯកូនចៅអ៊ីស្រាអែលវិញ ព្រះបាទសាឡូម៉ូនពុំបានបង្ខំពួកគេអោយធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាអ្នករាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។
23
អ្នកមើលខុសត្រូវលើកំណែនរបស់ព្រះបាទសាឡូម៉ូន មានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។
24
បុត្រីរបស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។
25
បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព*នៅលើអាសនៈដែលទ្រង់បានសង់ថ្វាយ ព្រះអម្ចាស់ ហើយទ្រង់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
26
ព្រះបាទសាឡូម៉ូនបានអោយគេធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រកក់ក្នុងស្រុកអេដុម។
27
ព្រះបាទហ៊ីរ៉ាមបានបញ្ជូនទាហានជើងទឹក ដែលស្ទាត់ជំនាញខាងសមុទ្រ អោយជួយបង្ហាត់ទាហានរបស់ព្រះបាទសាឡូម៉ូន។
28
ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកថ្វាយព្រះបាទសាឡូម៉ូន។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22