bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Kings 17
1 Kings 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
1
លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាម ព្រះអម្ចាស់ ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបំរើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។
2
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖
3
«ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
4
អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារ យកទៅអោយអ្នកនៅទីនោះ»។
5
លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូល ព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
6
ក្អែកតែងពាំនំបុ័ង និងសាច់យកមកអោយលោក ទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។
7
បន្តិចក្រោយមក ទឹកជ្រោះក៏រីង ព្រោះគ្មានភ្លៀងធ្លាក់នៅស្រុកនោះទេ។
8
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖
9
«ចូរក្រោកឡើងធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់អោយស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។
10
លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកអោយខ្ញុំទទួលទានបន្តិច!»។
11
នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងអោយខ្ញុំមួយដុំផង!»។
12
នាងតបថា៖ «នាងខ្ញុំសូមជំរាបលោក ក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ងសំរាប់នាងខ្ញុំ និងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។
13
លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកអោយខ្ញុំជាមុនសិន រួចសឹមដុតសំរាប់នាង និងកូនរបស់នាង
14
ដ្បិត ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដប ក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃ ព្រះអម្ចាស់ បង្អុរភ្លៀងមកលើផែនដី»។
15
នាងក៏ចេញទៅ ធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគ ជាយូរថ្ងៃទាំងនាងទាំងកូននាង និងលោកអេលីយ៉ា
16
គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានថ្លែងតាមរយៈលោកអេលីយ៉ា។
17
ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។
18
ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើអោយកូននាងខ្ញុំស្លាប់ដូច្នេះ!»។
19
លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងមកអោយខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។
20
បន្ទាប់មក លោកទូលអង្វរ ព្រះអម្ចាស់ ថា៖ «បពិត្រ ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះ បានទទួលទូលបង្គំអោយស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់អោយនាងកើតទុក្ខព្រួយឬ បានជាបណ្ដោយអោយកូនរបស់នាងស្លាប់ដូច្នេះ?»។
21
លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរ ព្រះអម្ចាស់ ថា៖ «បពិត្រ ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានអោយក្មេងនេះមានដង្ហើមឡើងវិញផង!»។
22
ព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលីយ៉ា។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។
23
លោកអេលីយ៉ាបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់អោយម្ដាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។
24
ស្ត្រីនោះពោលទៅកាន់លោកអេលីយ៉ាថា៖ «ឥឡូវនេះនាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែង ពិតជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ »។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22