bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Samuel 1
2 Samuel 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
កាលព្រះបាទសូលសោយទិវង្គតផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
2
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។
3
លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
4
លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។
5
លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។
6
យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
7
ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។
8
ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។
9
ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្ដី ក៏យើងកាន់តែល្វើយទៅៗ”។
10
ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្ដេចបរាជ័យដូច្នេះ ទ្រង់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្ដេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។
11
លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។
12
ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ព្រះបាទសូល សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
13
បន្ទាប់មក លោកដាវីឌមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជំរាបលោកនោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។
14
លោកដាវីឌមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃធ្វើគុតស្ដេច ដែល ព្រះអម្ចាស់ បានចាក់ប្រេងអភិសេក?»។
15
លោកដាវីឌហៅក្មេងបំរើម្នាក់របស់លោកមករួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបំរើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។
16
លោកដាវីឌពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែល ព្រះអម្ចាស់ ចាក់ប្រេងអភិសេក»។
17
លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំលឹកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។
18
លោកបានបញ្ជាអោយគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។
19
អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវីរជនរបស់អ្នក ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវបាត់បង់ជីវិតដូច្នេះ?
20
មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន នាំគ្នាអរសប្បាយ ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
21
ជួរភ្នំគីលបោអើយ! សូមកុំអោយមានទឹកសន្សើម ឬភ្លៀង ធ្លាក់មកលើអ្នកឡើយ ហើយក៏កុំអោយមានចំការដែលផ្ដល់ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ព្រះបាទសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។
22
ធ្នូរបស់សម្ដេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ព្រះបាទសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
23
ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរអោយស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
24
ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ! ចូរយំស្រណោះព្រះបាទសូលទៅ ព្រោះទ្រង់តែងប្រទានអោយពួកនាង មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ ព្រមទាំងមានរំយោលមាសទៀតផង។
25
ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ ក្នុងពេលប្រយុទ្ធដូច្នេះ? ហេតុអ្វីបានជាសម្ដេចយ៉ូណាថាន ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?។
26
បងយ៉ូណាថាន ជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្ដីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
27
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្រ្ដាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24