bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Samuel 6
2 Samuel 6
Khmer Standard Version 1954 = Hammond Version
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
1
ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។
2
ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាម ព្រះអម្ចាស់ នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកចេរូប៊ីន*។
3
គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
4
គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។
5
ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
6
កាលមកដល់លានស្រូវរបស់លោកណាកុន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើអោយហិបនោះផ្អៀងចង់ធ្លាក់។
7
ពេលនោះ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកអោយស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។
8
ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញ ព្រះអម្ចាស់ វាយប្រហារលោកអ៊ូសាអោយស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។
9
នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាច ព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃ ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់របស់យើងទេ!»។
10
ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានអោយគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។
11
ហិបរបស់ ព្រះអម្ចាស់ ស្ថិតនៅផ្ទះរបស់លោកអូបេដអេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ ប្រទានពរដល់លោកអូបេដអេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
12
មានគេទូលព្រះបាទដាវីឌថា៖ « ព្រះអម្ចាស់ ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដអេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដអេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។
13
នៅពេលពួកអ្នកសែងហិបរបស់ ព្រះអម្ចាស់ ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយមកថ្វាយជាយញ្ញបូជា។
14
ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយ ព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
15
ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបរបស់ ព្រះអម្ចាស់ ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។
16
ពេលហិបរបស់ ព្រះអម្ចាស់ ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ជាបុត្រីព្រះបាទសូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភក្ត្ររបស់ ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
17
កាលដង្ហែហិបរបស់ ព្រះអម្ចាស់ ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លាដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
18
លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាម ព្រះអម្ចាស់ នៃពិភពទាំងមូល។
19
ព្រះបាទដាវីឌប្រទានម្ហូបអាហារ ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ទាំងប្រុស ទាំងស្រី គឺម្នាក់ៗទទួលបាននំបុ័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
20
ព្រះបាទដាវីឌវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់ព្រះរាជវង្ស។ ព្រះនាងមិកាល់ជាបុត្រីរបស់ព្រះបាទសូល ចេញមកទទួលស្ដេចទាំងពោលថា៖ «ថ្ងៃនេះ ស្ដេចរបស់ជនជាតិអ៊ីស្រាអែលរុងរឿងណាស់! ព្រោះស្ដេចបង្ហាញខ្លួនទទេនៅមុខរាជបំរើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។
21
ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងអោយដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសំដែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ ព្រះអម្ចាស់!
22
យើងចង់ដាក់ខ្លួនអោយរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាងក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបំរើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។
23
ព្រះនាងមិកាល់ជាបុត្រីរបស់ព្រះបាទសូលគ្មានបុត្រឡើយ រហូតដល់ស្លាប់។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24