bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Samuel 10
2 Samuel 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ក្រោយមក ស្ដេចរបស់ជនជាតិអាំម៉ូនសោយទិវង្គត ហើយបុត្រាព្រះនាមហានូន ឡើងសោយរាជ្យជំនួស។
2
ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្ដេចហានូន ជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្ដេចបានសំដែងចំពោះយើងដែរ»។ ព្រះបាទដាវីឌក៏ចាត់មន្ត្រីអោយទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ ពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន
3
មេដឹកនាំនៃជនជាតិអាំម៉ូន ទូលព្រះបាទហានូន ជាម្ចាស់របស់ខ្លួនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រី អោយមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្ដើមយក»។
4
ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ហើយអោយគេកោរពុកចង្កាមួយចំហៀង ព្រមទាំងកាត់សម្លៀកបំពាក់អោយខ្លីត្រឹមគូថ រួចបណ្ដេញអោយទៅវិញ។
5
មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ចាត់អ្នកនាំពាក្យមកជួបពួកមន្ត្រី ដែលត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនោះ។ ស្ដេចត្រាស់បង្គាប់ដល់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
6
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើអោយព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្ដេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។
7
ព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ អោយចេញទៅតទល់ជាមួយពួកគេ។
8
ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។
9
លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។
10
រីឯកងទ័ពដែលនៅសល់ លោកប្រគល់អោយលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។
11
លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។
12
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់ព្រះនៃយើង។ សូម ព្រះអម្ចាស់ សំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
13
លោកយ៉ូអាប់ ព្រមទាំងកងទ័ពបានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
14
កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ វិលចូលទៅក្នុងក្រុងរបស់គេវិញដែរ។ លោកយ៉ូអាប់ក៏វិលពីច្បាំងតទល់នឹងកងទ័ពអាំម៉ូន ត្រឡប់មកក្រុងយេរូសាឡឹមវិញ។
15
ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រាអែល គេក៏ប្រមូលផ្ដុំកងទ័ព។
16
ព្រះបាទហាដារេស៊ើរចាត់គេអោយទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរ ជាអ្នកដឹកនាំ។
17
មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូលឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះបាទដាវីឌ ហើយវាយសំរុក។
18
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការអោយស្លាប់នៅទីនោះដែរ។
19
កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងស្ដេច។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24