bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Samuel 15
2 Samuel 15
Khmer Standard Version 1954 = Hammond Version
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
ក្រោយមកទៀត សម្ដេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
2
សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌អោយ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។
3
សម្ដេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។
4
សម្ដេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំអោយជំនុំជំរះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌អោយ»។
5
ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។
6
សម្ដេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះ ចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជំរះក្ដី។ សម្ដេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
7
បួនឆ្នាំក្រោយមក សម្ដេចអាប់សាឡុមទូលស្ដេចថា៖ «សូមបិតាអនុញ្ញាតអោយទូលបង្គំទៅក្រុងហេប្រូន ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ ព្រះអម្ចាស់ ផង។
8
កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ ព្រះអម្ចាស់ ថា ប្រសិនបើព្រះអង្គប្រោសប្រណីអោយទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះ ព្រះអម្ចាស់ »។
9
ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
10
នៅទីនោះ សម្ដេចចាត់បក្សពួកយ៉ាងសម្ងាត់ អោយទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្ដេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។
11
សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម អោយទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។
12
កាលសម្ដេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្ដេចបានចាត់គេអោយទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្ដេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
13
ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។
14
ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់ នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះដោយមុខដាវ»។
15
ពួកមន្ត្រីទូលថា៖ «បពិត្រព្រះករុណាទ្រង់សំរេចយ៉ាងណា ទូលបង្គំទាំងអស់គ្នានឹងធ្វើតាម»។
16
ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុង ជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្ដេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ អោយនៅចាំដំណាក់។
17
ពេលស្ដេច និងបណ្ដាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយ ដែលនៅចុងគេបំផុត។
18
ពួករាជបំរើទាំងអស់នាំគ្នាដើរនៅមុខស្ដេច គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបំរើស្ដេច។
19
ស្ដេចមានរាជឱង្ការទៅកាន់លោកអ៊ីតតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកតាមយើង? ចូរត្រឡប់ទៅទីក្រុងវិញ ហើយនៅជាមួយស្ដេចថ្មីចុះ! ដ្បិតលោកជាជនបរទេស ដែលគេនិរទេសពីស្រុករបស់ខ្លួនមក។
20
លោកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរអោយយើងនាំលោកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថា យើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់លោកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូម ព្រះអម្ចាស់ ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។
21
ប៉ុន្តែ លោកអ៊ីតតាយទូលព្រះរាជាវិញថា៖ «បពិត្រព្រះករុណា ទូលបង្គំសូមស្បថក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមព្រះករុណាផ្ទាល់ថា ព្រះករុណាយាងទៅទីណា ទូលបង្គំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយព្រះករុណាដែរ»។
22
ព្រះបាទដាវីឌតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
23
ពេលក្បួនដង្ហែស្ដេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ស្ដេចយាងកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។
24
លោកបូជាចារ្យសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់នៅជាមួយដែរ។ ពួកគេដាក់ហិបរបស់ព្រះជាម្ចាស់ចុះ លោកបូជាចារ្យអបៀថើរក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។
25
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើ ព្រះអម្ចាស់ សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។
26
ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
27
ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
28
ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។
29
ដូច្នេះ លោកសាដុក និងលោកអបៀថើរ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
30
ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយទ្រង់ព្រះកន្សែងផង ស្ដេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្ដាជនទាំងអស់ដែលឡើងទៅជាមួយស្ដេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
31
មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌ មានរាជឱង្ការថា៖ «ឱ ព្រះអម្ចាស់ អើយ! សូមធ្វើអោយយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
32
ពេលព្រះបាទដាវីឌឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំព្រះជាម្ចាស់ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបស្ដេច ដោយមានអាវរហែក និងដីនៅលើក្បាលផង។
33
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកថា៖ «កុំមកជាមួយយើងអី! ក្រែងលោកទៅជាបន្ទុកមួយសំរាប់យើង
34
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបំរើទ្រង់ហើយ។ កាលពីមុនទូលបង្គំបានបំរើបិតារបស់ព្រះករុណាឥឡូវនេះ ទូលបង្គំត្រូវតែបំរើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
35
ម្យ៉ាងទៀត លោកបូជាចារ្យសាដុក និងអបៀថើរក៏ចាំជួយលោកដែរ។ អ្វីៗដែលលោកឮពីដំណាក់ស្ដេច ចូរប្រាប់លោកបូជាចារ្យសាដុក និងអបៀថើរអោយដឹងផង។
36
រីឯអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរអោយនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។
37
លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្ដេចអាប់សាឡុមយាងចូលទីក្រុងដែរ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24