bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 10
2 Corinthians 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្ដស្លូតបូត និងដោយចិត្ដល្អសប្បុរសមកពីអាល់ម៉ាហ្សៀស
2
ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្ដខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្ដរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។
3
ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ
4
ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានអំណាចមកពីអុលឡោះ ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត
5
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់អុលឡោះ។ យើងកៀរប្រមូលចិត្ដគំនិត ឲ្យមកស្ដាប់បង្គាប់អាល់ម៉ាហ្សៀសវិញ។
6
នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
7
សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។
8
អ៊ីសាជាអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9
ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ
10
ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះគាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
11
អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្ដបែបនោះដែរ។
12
យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់ សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13
រីឯយើងវិញយើងមិនអួតខ្លួនហួសកំរិតទេ គឺយើងធ្វើតាមកំរិតនៃព្រំដែនដែលអុលឡោះបានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។
14
បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលអុលឡោះបានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់អាល់ម៉ាហ្សៀស យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។
15
យើងមិនអួតខ្លួនហួសកំរិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចំរើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលអុលឡោះបានកំណត់ទុកឲ្យយើង។
16
បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានានៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
17
អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ ។
18
អ្នកដែលគួរឲ្យគេទុកចិត្ដ មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលអុលឡោះជាអម្ចាស់តែងតាំងនោះវិញ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13