bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 12
2 Corinthians 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលអ៊ីសាជាអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្ដឃើញ និងសំដែងឲ្យខ្ញុំដឹង។
2
ខ្ញុំស្គាល់បុរសម្នាក់ដែលជឿអាល់ម៉ាហ្សៀស កាលពីដប់បួនឆ្នាំមុន អុលឡោះជាអម្ចាស់បានលើកគាត់ឡើងទៅដល់សូរ៉កាជាន់ទីបី មានតែអុលឡោះប៉ុណ្ណោះទ្រង់ជ្រាប)។
3
ខ្ញុំក៏ដឹងថា អុលឡោះជាអម្ចាស់លើកបុរសនោះទៅដល់សូរ៉កា (ប៉ុន្ដែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្ដឃើញមានតែអុលឡោះប៉ុណ្ណោះទ្រង់ជ្រាប)។
4
គាត់បានឮបន្ទូលនៃអុលឡោះដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។
5
ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
6
ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្ដែ ខ្ញុំសុខចិត្ដនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។
7
អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។
8
ខ្ញុំបានអង្វរអ៊ីសាជាអម្ចាស់ចំនួនបីដង សូមគាត់មេត្ដាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។
9
ក៏ប៉ុន្ដែ គាត់និយាយមកខ្ញុំថា «គុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតអំណាចរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្ដអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យអំណាចរបស់អាល់ម៉ាហ្សៀសមកសណ្ឋិតលើខ្ញុំ។
10
ហេតុនេះ ព្រោះតែអាល់ម៉ាហ្សៀស ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
11
ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
12
មានសញ្ញាសំគាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូន គឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសំគាល់អំណាច និងការអស្ចារ្យផ្សេងៗ។
13
បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំអះឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
14
ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្ដែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន!
15
ចំពោះខ្ញុំ ខ្ញុំពេញចិត្ដនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
16
យើងសន្មតទៅចុះថា ខ្ញុំពុំបានធ្វើជាបន្ទុកដល់បងប្អូនមែន តែប្រហែលជាមានអ្នកខ្លះថាខ្ញុំជាមនុស្សមានពុតត្បុត ប្រើកលល្បិចបោកប្រាស់បងប្អូន។
17
តើខ្ញុំមានដែលបោកប្រាស់បងប្អូន តាមរយៈអ្នកដែលខ្ញុំចាត់មករកបងប្អូននោះទេ?
18
ខ្ញុំបានអង្វរលោកទីតុសឲ្យមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតឲ្យមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្ដគំនិត និងដើរតាមគន្លងតែមួយទេឬ?
19
តាំងពីយូរមកហើយ ប្រហែលជាបងប្អូនចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយអាល់ម៉ាហ្សៀស នៅចំពោះអុលឡោះ។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ
20
ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែងនិយាយដើមគ្នា បរិហាកេរ្ដិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។
21
ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13