bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Corinthians 3
2 Corinthians 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ?
2
បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។
3
បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។
4
យើងមានសេចក្ដីទុកចិត្ដដ៏មុតមាំនៅចំពោះអុលឡោះបែបនេះ ក៏ព្រោះតែអាល់ម៉ាហ្សៀសនេះហើយ។
5
យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺអុលឡោះឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។
6
អុលឡោះក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយរសអុលឡោះវិញ ដ្បិតហ៊ូកុំដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯរសអុលឡោះប្រទានជីវិត។
7
ហ៊ូកុំដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រអែលមិនអាចសម្លឹងមើលមុខម៉ូសាបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខគាត់ ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើហ៊ូកុំដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ
8
ចុះទំរាំបើមុខងារបម្រើរសអុលឡោះវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?
9
ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិតវិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត?
10
ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។
11
ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?
12
ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្ដរឹងប៉ឹងឥតរង្គើដែរ។
13
យើងមិនធ្វើដូចម៉ូសាទេ គឺគាត់បានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខគាត់។
14
ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគីតាបសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយអាល់ម៉ាហ្សៀស ទើបស្បៃនោះរសាត់បាត់ទៅ។
15
មកទល់សព្វថ្ងៃនេះ ពេលគេអានគីតាបរបស់ម៉ូសា មានស្បៃមួយនៅបាំងចិត្ដគេមិនឲ្យយល់
16
ក៏ប៉ុន្ដែនៅពេលគេបែរចិត្ដគំនិតរកអ៊ីសាជាអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ
17
ដ្បិតអ៊ីសាជាអម្ចាស់ជារសអុលឡោះ នៅទីណាមានរសរបស់អ៊ីសាជាអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។
18
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13